តើមានការអប់រំប្រភេទណាខ្លះដែលអាចធ្វើឱ្យខូចអនាគតកូនស្រីអ្នកដោយងាយ?​បើអ្នកដឹងពីការអប់រំដែលអាចបំផ្លាញអនាគតកូនស្រីអ្នកហើយ ចូលអ្នកកុំប្រើវិធីទាំងនោះឱ្យសោះ។តើមានអ្វីខ្លះ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. អ្នកមិនត្រូវបង្រៀនកូនស្រីឱ្យនៅស្ងៀម មិនបញ្ចេញយោបល់អ្វីទេ ព្រោះការនៅស្ងៀម មិនហ៊ាននិយាយ អាចធ្វើឱ្យអ្នកដទៃអាចជាន់កូនអ្នកបាន ហើយអាចធ្វើឱ្យគេមិនហ៊ានបញ្ចេញយោបល់ផ្សេងៗនៅក្នុងកិច្ចប្រជុំ ព្រោះខ្លាចប៉ះពាល់ដល់អ្នកដទៃ ដូចនេះគេនឹងគ្មានការងារល្អធ្វើឡើយ ដោយសារតែស្ងៀមពេក។
  2. អ្នកមិនត្រូវបង្រៀនកូនស្រីឱ្យជឿលើសុបិនដែលមានព្រះនាង និងព្រះរាជបុត្រឡើយ ព្រោះការរស់នៅសព្វថ្ងៃ គ្មានរឿងទាំងនេះកើតឡើងឡើយ បើអ្នកមិនចេះជួយខ្លួនឯង នោះគ្មាននរណាអាចជួយអ្នកបានទេ ត្រូវតែបង្រៀនកូនឱ្យរស់នៅក្នុងការពិត មិនត្រូវរស់នៅក្នុងភាពស្រមើស្រមៃឡើយ។
  3. អ្នកមិនត្រូវប្រាប់កូនមិនឱ្យលេង ឬរាប់អានជាមួយក្មេងប្រុសនោះទេ ព្រោះបើកូនលេងតែជាមួយក្មេងស្រី គេនឹងគ្មានគំនិតច្នៃប្រឌិតឡើយ ព្រោះមានតែក្មេងប្រុសទេដែលមានល្បែងប្លែកៗក្នុងការបង្កើនប្រាជ្ញាខួរក្បាលរបស់គេ នោះបើកូនអ្នកលេងជាមួយគេច្រើន កូនអ្នកនឹងឆ្លាតជាមិនខានឡើយ។
  4. អ្នកមិនត្រូវនៅចំពោះមុខកូនបង្អាប់ពីរូបរាងរបស់គេឡើយ ព្រោះបើកូនលឺ កូននឹងមានអារម្មណ៍ចង់ស្គមតាំងពីតូច ដើម្បីមានរូបរាងស្អាត ដូចនេះគេនឹងមិនសូវបរិភោគទេ ព្រោះខ្លាចធាត់ នោះគេនឹងមិនអាចទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ឡើយ។
  5. អ្នកមិនត្រូវបង្រៀនកូនឱ្យមានចរឹតឆ្មើងឆ្មៃនោះទេ ព្រោះវាអាចធ្វើឱ្យអ្នកដទៃស្អប់ ជាងនេះទៅទៀតទោះបីជាមានយ៉ាងណាក៏ដោយ ក៏ត្រូវតែមានចរឹតរាក់ទាក់ ចេះនិយាយជាមួយអ្នកដទៃ ទោះបីជាគេក្រក៏ដោយក៏មិនត្រូវមើលងាយគេដែរ នោះកូននឹងមានគេស្រលាញ់រាប់អានច្រើន ហើយអនាគតកូនអ្នកនឹងមានគេជួយច្រើនជាមិនខានឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)