ការឈ្លោះគ្នារវាងប្តីប្រពន្ធភាគច្រើនរមែងតែងតែព្រោះតែលុយ នៅពេលដែលនិយាយដល់រឿងលុយម្តងៗ គឺមើលមុខគ្នាមិនចំឡើយ ដូចនេះគួរតែធ្វើដូចម្តេចទៅទើបមិនអាចធ្វើឱ្យមនោសញ្ចេតនាអ្នកទាំងពីរខូចព្រោះតែលុយ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកចាប់ផ្តើមសង្កេតឃើញថា អ្នកទាំងពីរតែងតែឈ្លោះគ្នាព្រោះតែលុយ នោះអ្នកត្រូវតែហ៊ាននិយាយដោយបែងចែកលុយគ្នាគ្រប់គ្រងបាន វាអាចរក្សាមនោសញ្ចេតនាអ្នក ដោយអាចបញ្ឈប់ការឈ្លោះគ្នាព្រោះតែលុយបាន។
- អ្នកត្រូវតែកត់បញញ្ជីចំណាយ និងចំណូលឱ្យបានច្បាស់លាស់នៅពេលដែលអ្នកកាន់លុយ ព្រោះបើនៅពេលដែលប្តីរករឿងថាអ្នកចាយលុយច្រើន អ្នកអាចយកឱ្យគេមើលបាន។
- នៅពេលដែលអ្នកត្រូវការចាយលុយច្រើន ឬយកលុយទៅជួយបងប្អូនអ្នក អ្នកត្រូវតែចេះពិភាក្សាជាមុនសិន មិនត្រូវធ្វើតាមចិត្តចង់នោះទេ ព្រោះវាអាចប៉ះពាល់ដល់មនោសញ្ចេតនាអ្នកណាស់ នៅពេលដែលប្តី ឬប្រពន្ធអ្នកដឹង ដូចនេះត្រូវតែឆ្លងកាត់ការអនុញ្ញាតជាមុនសិន ទើបអនុម័ត។
- អ្នកត្រូវតែចេះគោរពការគ្រប់គ្រងលុយរបស់ប្តីឬប្រពន្ធអ្នក ដោយមិនត្រូវបង្ខំឱ្យគេធ្វើតាមអ្នកឡើយ ព្រោះគេមានវិធីគ្រប់គ្រងរបស់គេ បើអ្នកលូកដៃចូល នោះអ្នកទាំងពីរនឹងមានរឿងឈ្លោះគ្មានថ្ងៃចប់ឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855