ការរួមភេទពិតជាសំខាន់ណាស់ ដូចនេះអ្នកគួរតែជ្រើសរើសពេលវេលាឱ្យបានត្រឹមត្រូវក្នុងការអនុវត្តវា។តើមានពេលណាខ្លះដែលមិនអាចអនុវត្តនោះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកមិនត្រូវធ្វើក្រោយពេលដែលនឿយហត់ពេកទេ ព្រោះវាអាចប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់។
  2. អ្នកមិនត្រូវរួមភេទក្រោយពេលដែលផឹកស្រាស្រវឹងទេ ព្រោះបើអ្នករួមភេទហើយមានផ្ទៃពោះ វានឹងប៉ះពាល់ដល់កូនខ្លាំងណាស់ ធ្វើឱ្យកូនគ្មានសុខភាពល្អឡើយ។
  3. នៅពេលដែលអ្នកមានជំងឺ អ្នកមិនត្រូវរួមភេទទេ ព្រោះប្រពន្ធ័ការពាររាងកាយអ្នកចុះខ្សោយ ជាហេតុធ្វើឱ្យអ្នកទាំងពីរអាចឆ្លងជំងឺឱ្យគ្នាទៅវិញទៅមកបាន។
  4. នៅពេលដែលអ្នកមិនសប្បាយចិត្ត ឬគ្មានអារម្មណ៍ល្អ អ្នកមិនត្រូវរួមភេទទេ ព្រោះវាអាចធ្វើឱ្យអ្នកទាំងពីរមិនចង់អនុវត្តបន្តទៅទៀត ហើយអាចប៉ះពាល់ដល់មនោសញ្ចេតនាអ្នកទាំងពីរទៀតផង។
  5. អ្នកមិនត្រូវរួមភេទក្រោយពេលដែលបរិភោគបាយឆ្អែត និងឃ្លានពេកទេ ព្រោះវាសុទ្ធតែមិនល្អសម្រាប់សុខភាពអ្នក ម៉្យាងទៀតអ្នកក៏មិនអាចទទួលបានអារម្មណ៍ដែលពេញចិត្តដែរ។
  6. អ្នកមិនត្រូវរួមភេទនៅក្រោយពេលដែលទើបនឹងសម្រាលកូនរួចនោះទេ ព្រោះវាអាចធ្វើឱ្យស្បូនអ្នកចេញឈាមច្រើន។
  7.  ពេលទៀបភ្លឺក៏មិនត្រូវធ្វើដែរ ព្រោះវាអាចប៉ះពាល់ដល់ដំណេកអ្នកខ្លាំងណាស់៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង