ប្រសិនជាអ្នកមិនចង់ជួបតែរឿងអាក្រក់ ឬរឿងចង្រៃពេញមួយថ្ងៃ សូមអ្នកកុំធ្វើរឿងមួយចំនួនខាងក្រោមនេះទាំងព្រឹកឲ្យសោះ ព្រោះវាអាចនាំយកភាពអាក្រក់ទាំងឡាយមកឲ្យអ្នកបាន ដោយបណ្តេញចេញនូវលាភសំណាងអ្នកចេញអស់។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ប្រសិនជាអ្នកជេរដាក់បណ្តាសសារអ្នកដទៃទាំងព្រឹក នោះវានឹងធ្វើឲ្យគ្រួសារអ្នកមិនអាចចុះសម្រុងនឹងគ្នា ថែមទាំងអាចបំផ្លាញលាភក្នុងផ្ទះអ្នកទៀតផង។
- ទោះបីជាអ្នកមិនបានជេរអ្នកដទៃក៏ដោយ ប៉ុន្តែអ្នកបែរជាធ្វើមុខស្អុយដាក់អ្នកដទៃ នោះវានឹងនាំយកសំណាងពេញមួយថ្ងៃរបស់អ្នកទៅអស់ គ្មានលាភអ្វីចូលមកឡើយ មានតែសំណាងអាក្រក់ទេដែលចូលមកច្រើន។
- នៅពេលព្រឹក អ្នកមិនត្រូវទៅប្តូរទំនិញនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកលក់មិនសប្បាយចិត្ត នោះអ្នកនឹងមិនសប្បាយចិត្តដូចគ្នាដោយត្រូវអ្នកដទៃថាឲ្យ ដូចនេះវានឹងអាចនាំសំណាងល្អអ្នកទៅដែរ ដោយសារតែអ្នកមិនសប្បាយចិត្តទាំងព្រឹក។
- នៅពេលព្រឹកព្រលឹម អ្នកមិនត្រូវទៅទារបំណុលអ្នកដទៃនោះទេ ព្រោះវាអាចនាំភាពអព្វមង្គលទាំងឡាយមកដល់អ្នកផង និងអ្នកដែលជំពាក់អ្នកផងដែរ។
- អ្នកក៏មិនត្រូវទៅខ្ចីលុយអ្នកដទៃទាំងព្រឹកដែរ ព្រោះវាអាចនាំយកភាពមិនល្អទាំងឡាយមករកអ្នកបាន។
- បើអ្នកចង់យំ មិនគួរយំនៅពេលព្រឹកនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកជួបរឿងមិនល្អក្នុងរយៈពេលយូរ។
- ប្រសិនជាអ្នកឈ្លោះគ្នាទាំងព្រឹក វានឹងបំផ្លាញលាភសំណាងក្នុងផ្ទះអ្នក ហើយបើអ្នកនិយាយពាក្យមិនល្អទាំងព្រឹក វាអាចធ្វើឲ្យអ្នកមានគ្រោះថ្នាក់ដោយសារតែមាត់អ្នកដូចគ្នា៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)