រាល់សរីរាង្គសំខាន់ៗទាំងអស់របស់រាងកាយគឺពឹងផ្អែកកទៅលើទឹកដើម្បីអាចធ្វើការបានយ៉ាងល្អ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការញ៉ាំទឹកបានគ្រប់គ្រាន់នឹងជួយដល់រាងកាយដូចជា៖ 

  • កែសម្រួលសីតុណ្ហភាពក្នុងខ្លួន
  • បង្ការការទល់លាមក
  • ច្រោះជាតិពុល
  • រាងកាយធ្វើការបានកាន់តែស្រួល។

មនុស្សភាគច្រើនជាពិសេសអ្នកហាត់ប្រាណក្រោមអាកាសធាតុក្តៅ គឺមិនសូវទទួលបានជាតិទឹកគ្រប់គ្រាន់ឡើយ។ ប៉ុន្តែការដែលញ៉ាំទឹកច្រើនវិញក៏អាចជារឿងមួយគ្រោះថ្នាក់បានដែរ។ ការញ៉ាំទឹកច្រើនជ្រុលអាចបណ្តាលឲ្យពុលជាតិទឹក។ រឿងនេះកើតឡើងនៅពេលដែលជាតិប្រៃ និងសារធាតុអេឡិចត្រូលីត្រផ្សេងៗទៀតក្នុងរាងកាយទៅជារាវពេក ជាពិសេសវាអាចនាំឲ្យកើតជាជំងឺកង្វះជាតិសូដ្យូមក្នុងឈាមតែម្តង។ 

បើសិនជាកម្រិតអេឡិចត្រូលីត្រក្នុងឈាមចុះទាបពេក វាអាចគ្រោះថ្នាក់ដល់អាយុជីវិតបាន ប៉ុន្តែការស្លាប់ដោយសារតែញ៉ាំទឹកច្រើនពេកកម្រកើតមានណាស់។ 

អ្នកប្រហែលជាមិនអាចសម្គាល់ដឹងអាការៈនៃការញ៉ាំទឹកច្រើនពេកក្នុងដំណាក់កាលភ្លាមៗទេ ប៉ុន្តែអាការៈញឹកញាប់របស់វាមានដូចជា៖ 

  • ក្អួត និងចង្អោ
  • ឈឺក្បាល
  • ផ្លូវចិត្តប្រែប្រួលដូចជា វង្វងវង្វាន់ជាដើម។ 

ការដែលមិនបានព្យាបាលការញ៉ាំទឹកច្រើនអាចបណ្តាលឲ្យកង្វះជាតិសូដ្យូមក្នុងឈាម ដែលជាជំងឺមួយគ្រោះថ្នាក់។ វាអាចបង្កជារោគសញ្ញាធ្ងន់ធ្ងរដូចជា៖ 

  • ខ្សោយសាច់ដុំ សាច់ដុំរឹងជាប់ ឬរមួលសាច់ដុំ
  • ប្រកាច់
  • សន្លប់។

ដើម្បីបង្ការការញ៉ាំទឹកច្រើនៗពេក ខណៈពេលកំពុងតែហាត់ប្រាណ ចូរញ៉ាំទឹកពីរទៅបួនពែងក្នុងមួយម៉ោងម្តង។ បើសិនជាការហាត់ប្រាណមានរយៈពេលយូរជាងមួយម៉ោង ចូរជ្រើសរើសការញ៉ាំភេសជ្ជៈសម្រាប់ការហាត់កីឡា។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ភេសជ្ជៈទាំងនេះគួរតែមានជាតិស្ករជាមួយគ្នានឹងអេឡិចត្រូលីត្រដូចជាសូដ្យូម និងប៉ូតាស្យូម ដែលវាអាចនឹងបាត់បង់តាមញើសតាមរយៈការហាត់ប្រាណ។ ចូរឲ្យការស្រេកទឹកនាំអ្នកញ៉ាំទឹកវិញ។ ចាំស្រេកទឹកចាំញ៉ាំ។ 

បើសិនជាអ្នកមានជំងឺដូចជា ទឹកនោមផ្អែម ខ្សោយបេះដូង ឬជំងឺតម្រងនោម ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីមធ្យោបាយព្យាបាលដ៏ល្អបំផុត។ អ្នកក៏គួរតែទាក់ទងទៅគ្រូពេទ្យដែរបើសិនជាស្រេកទឹកខ្លាំងុសធម្មតា ព្រោះវាអាចជាសញ្ញាមួយនៃបញ្ហាសុខភាពដែលត្រូវព្យាបាល៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង