បើសិនជាអ្នកមានជំងឺរលាកសន្លាក់ហ្គោដ អ្នកក៏នៅតែអាចរីករាយនឹងការញ៉ាំទឹកដោះគោត្រជាក់បានដដែលទេ។ តាមការសិក្សាបានបង្ហាញថា ការញ៉ាំទឹកដោះគោមានជាតិខ្លាញ់ទាបនឹងមិនត្រឹមតែបន្ថយចំនួនអាស៊ីតអ៊ុយរិក និងការប្រឈមនឹងការធ្វើទុក្ខរបស់ជំងឺរលាកសន្លាក់ហ្គោដទេ តែក៏ជំរុញដល់ការបញ្ចេញអាស៊ីតអ៊ុយរិកចោលតាមទឹកនោមដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ផលិតផលធ្វើពីទឹកដោះគោមានជាតិខ្លាញ់ទាបអាចមានក្នុងយាអួ។ 

សារធាតុ Purine គឺជាសារធាតុគីមីមួយប្រភេទដែលកើតឡើងពីធម្មជាតិក្នុងរាងកាយ។ វាក៏មានក្នុងអាហារមួយចំនួនដែរ។ នៅពេលរាងកាយធ្វើការបំបែកសារធាតុ Purine នេះ វានឹងកើតជាអាស៊ីតអ៊ុយរិក។ បើសិនជាចំនួនអាស៊ីតអ៊ុយរិកកើនឡើងច្រើនក្នុងរាងកាយ វានឹងបង្កើតជាគ្រីស្តាល។ គ្រីស្តាលទាំងនេះអាចបង្កជាការឈឺចាប់ និងរលាកក្នុងសន្លាក់ ទៅជាជំងឺរលាកសន្លាក់ហ្គោដបាន។ 

មធ្យោបាយមួយក្នុងការថែរក្សាកម្រិតអាស៊ីតអ៊ុយរិកឲ្យមានសុខភាពល្អក្នុងរាងកាយគឺកាត់បន្ថយ ឬចៀសវាងអាហារណាដែលមានជាតិ Purine ខ្ពស់។ មានកត្តាផ្សេងៗច្រើនណាស់ដែលអាចបង្កើនការប្រឈមនឹងជំងឺរលាកសន្លាក់ហ្គោដ ឬការធ្វើទុក្ខរបស់ជំងឺនេះបាន ប៉ុន្តែជាទូទៅ ការប្រឈមនឹងការឈឺចាប់ ហើម និងរលាក នឹងកើតឡើងនៅពេលដែលចំនួនអាស៊ីតអ៊ុយរិកក្នុងឈាមឡើងខ្ពស់ដេរ។ 

គោលដៅរយៈពេលវែងគឺធ្វើយ៉ាងណាឲ្យកម្រិតអាស៊ីតអ៊ុយរិកក្នុងឈាមតិចជាង ៦mg/dL តិចតួច។ ការដែលរក្សាកម្រិតអាស៊ីតអ៊ុយរិកក្រោម ៦.៨mg/dL ល្អសម្រាប់បន្ថយឱកាសកើតការធ្វើទុក្ខជំងឺរលាកសន្លាក់ហ្គោដបាន ដោយសារតែវាមិនអាចបង្កើតជាគ្រីស្តាលថ្មី។ វាក៏ជួយរំលាយគ្រីស្តាលដែលកើតរួចទៅវិញខ្លះដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ឥឡូវនេះអ្នកប្រហែលជាដឹងហើយថា អាហារធ្វើពីទឹកដោះគោដែលមានជាតិខ្លាញ់ទាបគឺជាជម្រើសដ៏ល្អសម្រាប់ជំងឺរលាកសន្លាក់ហ្គោដ ហើយខាងក្រោមនេះគឺជាអាហារផ្សេងៗទៀតដែលអ្នកអាចញ៉ាំបាន៖

  • ប្រូតេអ៊ីនប្រភេទបន្លែ៖ សណ្តែក និងតៅហ៊ូគឺជាប្រូតេអ៊ីនដ៏ល្អ ដែលមិនធ្វើឲ្យកម្រិតអាស៊ីតអ៊ុយរិកឡើងខ្ពស់បាន
  • កាហ្វេ៖ ការញ៉ាំកាហ្វេកម្រិតមធ្យមក្នុងមួយថ្ងៃ ជាពិសេសកាហ្វេមានជាតិកាហ្វេអ៊ីនធម្មតា អាចបន្ថយការប្រឈមនឹងជំងឺរលាកសន្លាក់ហ្គោដបាន
  • ផ្លែឈើជូរៗ៖ វីតាមីន C ក្នុងផ្លែឈើបែបនេះនឹងជួយបន្ថយចំនួនអាស៊ីតអ៊ុយរិក។ ដូច្នេះចូរជ្រើសរើសផ្លែឈើណាដែលមិនសូវមានជាតិផ្អែមច្រើនអី។ 
  • ទឹក៖ ចូរញ៉ាំឲ្យបានគ្រប់គ្រាន់ ឬ ៨កែវក្នុងមួយថ្ងៃ ដើម្បីជួយច្រោះអាស៊ីតអ៊ុយរិកពីក្នុងខ្លួនបាន៕