អ្នកប្រហែលជាចង់ឲ្យរបួសដែលកើតមានលើរាងកាយជាទៅវិញលឿនបំផុតណាស់។ នៅពេលមានដំបៅឬរបួសលើរាងកាយ ដំបូងឡើយចូរប្រាកដថា អ្នកបានលាងសម្អាតវាបានល្អហើយ។ ការរុំរបួសបានត្រឹមត្រូវនឹងជួយការពារវាពីការបង្ករោគ។ ការលេបថ្នាំជួយឲ្យរបួសនោះឆាប់សះ និងចៀសវាងការបង្ករោគដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការរុំរបួសក៏ជួយឲ្យរបួសមានសំណើម និងក្តៅឧណ្ហៗ សម្រាប់ជំរុញដល់ការជាសះរបស់របួសផង។ ការអនុវត្តតែប៉ុន្មានចំណុចនេះមិនទាន់គ្រប់គ្រាន់ឡើយក្នុងការជំរុញឲ្យរបួសកាន់តែជាលឿន លុះត្រាតែមានបញ្ចូលរបបអាហារផងដែរ។ តើគួរញ៉ាំអាហារបែបណាទើបឆាប់ជារបួសទៅ?
ចូរញ៉ាំប្រូតេអ៊ីនពី ១១០ ទៅ ១៤០ក្រាមក្នុងបាយមួយពេលៗ
រាងកាយត្រូវការប្រើប្រាស់ប្រូតេអ៊ីនដើម្បីបង្កើតជាលិកាសាច់ឡើងវិញ។ តាមរយៈការបញ្ចូលប្រូតេអ៊ីនសុទ្ធក្នុងរបបអាហារ អ្នកអាចជំរុញដល់ការជាសះរបួសកាន់តែលឿនជាងមុនបាន។ ប្រូតេអ៊ីនសុទ្ធដែលល្អនោះមានដូចជា ស៊ុត សាច់ទ្រូងមាន់ និងសាច់សម្លកជាដើម។
គួរតែមានបន្លែពណ៌បៃតងផង
បន្លែពណ៌បៃតងផ្ទុកទៅដោយវីតាមីន និងជាតិរ៉ែជាច្រើន ដែលសំខាន់សម្រាប់ជួយឲ្យរបួសឆាប់ជា ជាពិសេសវីតាមីន K និង C។ យកល្អគួរតែញ៉ាំបន្លៃពណ៌បៃតងយ៉ាងហោចណាស់ ២ពេលដែរក្នុងមួយថ្ងៃ។ បន្លែពណ៌បៃតងដែលល្អមានដូចជា ស្ពៃស្ពីណាច ត្រកួន ប្រូខូលីជាដើម។
អាហារសម្បូរវីតាមីន C
វីតាមីន C មាននាទីជំរុញដល់ការលូតលាស់កូឡាជែន ដែលសំខាន់សម្រាប់ជួយឲ្យរបួសជាលឿន។ ចូរបញ្ចូលអាហារសម្បូរវីតាមីន C ក្នុងរបបអាហារប្រចាំថ្ងៃផងដូចជា ម្ទេសប្លោក ក្រូច ស្ត្របឺរី ល្ហុង ផ្កាខាត់ណា ស្វាយ និងម្នាស់ជាដើម។
ចូរចៀសវាងអាហារដែលធ្វើឲ្យរបួសក្រជា
ជាតិផ្អែមនិងប្រេង Hydrogenated នឹងបង្កើនការរលាក ដែលបន្ថយល្បឿននៃការជាសះរបួសបាន។ ក្រៅពីនេះ អាហារកៃឆ្នៃក៏ធ្វើឲ្យរបួសក្រជាដែរ។
ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ជាប្រចាំថ្ងៃ
ការខ្សោះជាតិទឹកក៏បន្ថយល្បឿននៃការជាសះរបួសដែរ។ បើសិនអ្នកជាមនុស្សស្រី ចូរប្រាកដថា អ្នកបានញ៉ាំប្រហែល ៣.៧លីត្រក្នុងមួយថ្ងៃ។ បើសិនអ្នកជាមនុស្សស្រី ចូរប្រាកដថា អ្នកបានញ៉ាំទឹក២.៧លីត្រក្នុងមួយថ្ងៃ។
ចូរគេងឲ្យបាន ៩ ទៅ ១០ម៉ោងក្នុងមួយយប់
ការគេងគឺជារឿងសំខាន់ដោយសារតែវាជួយឲ្យរាងកាយមានពេលជួសជុលកោសិកាដែលខូចខាត។ ដូច្នេះចូរចូលគេងឲ្យបានទៀងម៉ោង ហើយត្រូវប្រាកដថា អ្នកបានគេងយ៉ាងហោចណាស់ ៩ម៉ោងក្នុងមួយយប់ហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នកភ្ញាក់ពីគេងម៉ោង ៦ព្រឹកទៅសាលា ឬធ្វើការ ចូរប្រាកដថា អ្នកចូលគេងម៉ោង ៩ ឬ១០៕