ការមករដូវគឺជារឿងដ៏រំខានមួយសម្រាប់ជីវិតស្រ្តី ប៉ុន្តែវាទំនងជាមិនសូវដាក់សម្ពាធដល់ជីវិតឡើយបើសិនជាកើតឡើងយូរណាស់ហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខណៈពេលដែលមិនមានលក្ខណៈបញ្ជាក់តាមបែបវិទ្យាសាស្រ្តថា ធ្វើម៉េចដឹងច្បាស់ថានឹងមករដូវនោះ តែវាក៏មានវិធីជាច្រើនដែលអ្នកអាចសម្គាល់ខ្លួនឯងដឹងដែរ។ 

ជាធម្មតាលំហូរឈាមរដូវអាចកើតឡើងយូរចាប់ពី ២ថ្ងៃទៅមួយសប្តាហ៍ តែជាមធ្យមគឺ ៤ថ្ងៃ។ សម្រាប់ស្រ្តីក្នុងពេលជាយុវវ័យឬអាយុខ្ទង់ ២០ឆ្នាំច្រើនតែមានវដ្តរដូវយូរជាងគេ អាយុខ្ទង់ ៣០មានវដ្តរដូវខ្លីជាង និងស្រ្តីវ័យពាក់កណ្តាល ៤០ ទៅ ៥០ឆ្នាំ អាចនឹងមានវដ្តរដូវខ្លីជាងទៅទៀត។ ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញអំពីលក្ខណៈសម្គាល់ទៅលើខ្លួនឯងដែលបញ្ជាក់ថា ជិតមករដូវហើយ។ ទោះបីជាវាមិនពិតប្រាកដ ១០០ភាគរយ តែក៏អាចជួយឲ្យអ្នកត្រៀមខ្លួនខ្លះបានដែរ។ 

យល់ដឹងអំពីរោគសញ្ញា

ចូរសិក្សានូវអ្វីដែលជាអាការៈធម្មតារបស់ស្រ្តីមករដូវក្នុងពេល និងមុនពេលចាប់ផ្តើមករដូវ។ ខាងក្រោមនេះគឺជាអាការៈខ្លះៗដែលស្រ្តីភាគច្រើនមានក្នុងពលមករដូវ៖

  • ឆេវឆាវ
  • មួរម៉ៅ
  • ឈឺក្បាលតិចតួច 
  • ឈឺពោះ
  • មិនឃ្លានអាហារ
  • កើតមុនជាដើម

កត់ត្រាអាការៈខ្លួនឯង

វដ្តរដូវរបស់ស្រ្តីម្នាក់ៗមានលក្ខណៈខុសៗគ្នា។ ចូរកត់ត្រាអាការៈដែលអ្នកមានមុនពេល និងក្នុងពេលមករដូវ ដើម្បីជួយទាយដឹងអំពីពេលវេលាដែលរដូវអ្នកនឹងមករដូវ។ ចូរសម្គាល់នូវអាការៈព្រមានផ្សេងៗដែលច្រើនតែកើតឡើងមុនពេលមករដូវ។

និយាយជាមួយគ្រូពេទ្យអំពីភាពមិនទៀងទាត់នៃវដ្តរដូវ

រដូវដែលមកមិនទៀងទាត់អាចជាអាការៈមួយនៃជំងឺជាច្រើនដែលទាមទារឲ្យមានការយកចិត្តទុកដាក់ពីគ្រូពេទ្យ។ អាការៈជំងឺភាគច្រើនដែលធ្វើឲ្យរដូវមកមិនទៀងអាចមានដូចជា៖

  • មានបញ្ហាសរីរាង្គក្នុងអាងត្រគាក ដូចជា សន្ទះព្រហ្មចារីយ៍មិនទាន់រហែក ឬចង្កោមរោគសញ្ញាគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែ
  • រលាកពោះវៀន
  • ជំងឺថ្លើម
  • ជំងឺទឹកនោមផ្អែម
  • ធាត់ជ្រុល

រកដំណោះស្រាយដើម្បីរដូវមកទៀងវិញ

បើសិនជារដូវអ្នកមកមិនទៀង អ្នកគួរតែទៅជួបគ្រូពេទ្យ។ ចូរប្រាកដថា អ្នកបានជួបគ្រប់ពេទ្យម្នាក់ដែលអ្នកមានផាសុកភាពល្អក្នុងការនិយាយប្រាប់រឿងទាំងអស់របស់អ្នក ព្រោះវារឿងនេះអាចនឹងធ្វើឲ្យមានអារម្មណ៍មិនល្អ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ពេលខ្លះ វាប្រហែលជាមានបញ្ហាសុខភាពណាមួយក្នុងខ្លួនដែលនាំឲ្យរដូវមកមិនទៀងទាត់។ រដូវមកមិនទៀងក៏អាចស្រួលបួលវិញដែរតាមរយៈការផ្លាស់ប្តូររបៀបរស់នៅដូចជា សម្រកទម្ងន់ ឬផ្លាស់ប្តូរប្រភេទនៃការពន្យាកំណើត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង