Join with Health.com.kh on Telegram

ពាក្យថាបេះដូងលោតញ៉ាប់លុះត្រាតែ បេះដូងលោតលើស ១០០ដងក្នុងមួយនាទី ខណៈពេលដែលបេះដូងលោតធម្មតាចាប់ពី ៦០ ទៅ១០០ដងក្នុងមួយនាទី។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ ការដែលបេះដូងលោតញ៉ាប់អាចបង្កឡើងដោយមូលហេតុច្រើន រួមទាំងករណីធម្មតា និងជំងឺដូចខាងក្រោមនេះ៖

ហាត់ប្រាណ

ពិតណាស់ បេះដូងនឹងលោតកាន់តេលឿនជាងមុនក្នុង និងក្រោយពេលហាត់ប្រាណភ្លាមៗ។ ប៉ុន្តែកុំបារម្ភអី ចង្វាក់បេះដូងនឹងត្រឡប់មកធម្មតាវិញក្រោយពីសម្រាករួច។ ប៉ុន្តែគ្រូពេទ្យនិយាយថា កាលណាអ្នកមានទម្លាប់ហាត់ប្រាណគ្រប់គ្រាន់ នោះចង្វាក់បេះដូងនឹងមានពេលសម្រាកល្អ ដើម្បីជួយឲ្យមានសុខភាពល្អ។ 

ស្រ្តេស

ការដែលបេះដូងលោតញ៉ាប់ក៏ដោយសារតែស្រ្តេសដែរ ព្រោះរាងកាយនឹងបញ្ចេញអ័រម៉ូនស្រ្តេសដូចជា Cortisol និង Adrenaline ចូលទៅក្នុងចរន្តឈាម ដើម្បីទៅភ្ញោចដល់ប្រព័ន្ធសរសៃប្រសាទ។ យកល្អគួរតែកាត់បន្ថយស្រ្តេសឲ្យបានច្រើនតាមរបៀបផ្តល់សុខភាព។ 

ខ្សោះជាតិទឹកក្នុងខ្លួន

តើអ្នកកំពុងតែញ៉ាំទឹកបាន ២លីត្រក្នុងមួយថ្ងៃទេ? បើសិនជាអត់ទេ វាគ្មានអ្វីភ្ញាក់ផ្អើលឡើយដែលអ្នកមានអារម្មណ៍ថាបេះដូងលោតញ៉ាប់ជាងធម្មតានោះ ព្រោះភាពខ្សោះជាតិទឹកនឹងធ្វើឲ្យឈាមខាប់ និងបន្ថយចំណុះឈាម ទើបបេះដូងខំធ្វើការកាន់តែខ្លាំងបន្ថែមទៀតដើម្បីទទួលបានអុកស៊ីសែនគ្រប់គ្រាន់ទៅផ្គត់ផ្គង់សរីរាង្គសំខាន់ៗ។ 

ញ៉ាំកាហ្វេច្រើនពេក

ការញ៉ាំកាហ្វេចាស់ ឬច្រើនពេកក្នុងមួយថ្ងៃ អាចធ្វើឲ្យបេះដូងលោតញ៉ាប់ ដោយសារតែហេតុផលពីរយ៉ាង។ ទី១ ជាតិកាហ្វេអ៊ីនជាសារធាតុភ្ញោច និងជាដើមហេតុនាំឲ្យបេះដូងលោតញ៉ាប់។ ទីពីរ កាហ្វេមានសារធាតុបញ្ចុះទឹកនោមដូច្នេះវានឹងធ្វើឲ្យនោមច្រើន រហូតដល់ខ្សោះជាតិទឹកបាន។ 

ញ៉ាំគ្រឿងស្រវឹងច្រើនពេក

វាមិនខុសគ្នានឹងកាហ្វេឡើយ គ្រឿងស្រវឹងក៏អាចធ្វើឲ្យបេះដូងលោតញ៉ាប់ជាងធម្មតាបានដែរ។ ចំពោះហេតុផលវិញគឺវាធ្វើឲ្យនោមច្រើនរហូតដល់ខ្សោះជាតិទឹក។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ក្រៅពីនេះ បេះដូងលោតញ៉ាប់នេះក៏ដើម្បីបញ្ចេញជាតិពុលពីក្នុងខ្លួនឲ្យបានលឿនផងដែរ។ 

ជក់បារី

ជាតិនីកូទីនក្នុងបារីគឺជាសារធាតុគីមីមួយប្រភេទដែលមានសមត្ថភាពភ្ញោចរហូតដល់បេះដូងលោតញ៉ាប់ជាងធម្មតា។ បើសិនជាអ្នកមិនមានផាសុកភាពចំពោះបេះដូងលោតខ្លាំងៗទេ ចូរឈប់ជក់បារីទៅ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង