ការរួមភេទច្រើនតែត្រូវបានគេនិយាយថា ជារឿងសប្បាយ និងជាសកម្មភាពដែលមនុស្សភាគច្រើនចូលចិត្តបំផុត។ ដូច្នេះជាលទ្ធផលនៃការរួមភេទច្រើនតែជាការឈានដល់ចំណុចកំពូល និងបង្កើតបានជាភាពកាន់តែស្និទ្ធស្នាលជាមួយមិត្តប្រុស ឬប្តីទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ អ្វីដែលគេច្រើនតែមិនលើកយកមកនិយាយនោះគឺការពិតមួយចំនួនដែលការរួមភេទធ្វើឲ្យមនុស្សស្រីមួយចំនួនភ័យខ្លាច។

បញ្ហារូបសម្បត្តិរាងកាយ

ស្រ្តីជាច្រើនតែងមានអារម្មណ៍មិនសូវស្រួលសោះអំពីទម្ងន់ រូបរាងកាយ ទំហំសុដន់ និងរូបរាងពេលគ្មានសម្លៀកបំពាក់តែម្តង។ អ្វីដែលជាបញ្ហាចំពោះការរួមភេទនោះគឺការបើកភ្លើង ឬឲ្យដៃគូមើលឃើញរូបរាងគ្មានសម្លៀកបំពាក់របស់នាងតែម្តង។ 

ឈឺចាប់ខាងផ្លូវចិត្ត

ស្រ្តីច្រើនតែងាយរងបញ្ហាផ្លូវចិត្តណាស់សម្រាប់ដៃគូរួមភេទរបស់ខ្លួន។ ស្រ្តីខ្លះព្យាយាមចៀសការរួមភេទដោយសារតែពួកគេខ្លាចមានបញ្ហាផ្លូវចិត្ត និងត្រូវការដោះស្រាយនឹងបញ្ហាបាត់បង់ស្នេហាបើសិនជាអ្វីមិនដូចបំណងចង់បានចំពោះស្នេហាតែម្តង។ 

ផោមក្នុងពេលរួមភេទ

មិនខ្វល់ថាអ្នកផោម ឬបញ្ចេញខ្យល់អ្វីទេក្នុងពេលរួមភេទ វាច្រើនតែជារឿងមួយគួរឲ្យភ័យខ្លាចចំពោះមនុស្សស្រីណាស់។ ភាពភ័យខ្លាចនេះច្រើនតែកើតមានលើមនុស្សស្រីដែលមានរោគសញ្ញារបស់ជំងឺរលាកពោះវៀនដូចជា ការហើមពោះ ទល់លាមក ឬរាករូស និងផោមច្រើនតែម្តង។ មធ្យោបាយដើម្បីដោះស្រាយបញ្ហាភ័យខ្លាចនេះ គឺត្រូវញ៉ាំអាហារតិចៗ និងញ៉ាំតែបៃតង ឬតែខ្ញីរយៈពេលពីរបីម៉ោងមុនពេលរួមភេទ។

ការឆ្លងជំងឺកាមរោគ

រឿងដ៏គួរឲ្យខ្លាចមួយទៀតសម្រាប់ស្រ្តីនៅលីវគឺការធ្វើតេស្តរកជំងឺកាមរោគឃើញវេជ្ជមានតែម្តង។ ជំងឺកាមរោគមួយចំនួនដូចជា ជំងឺប៉េសអាចឆ្លងបានទោះបីជាប្រើស្រោមអនាម័យហើយក៏ដោយ។ រឿងដែលសុវត្ថិភាព និងមិនឲ្យឆ្លងជំងឺកាមរោគ តែអាចមានភាពសកម្មខាងផ្លូវភេទទៀតនោះគឺត្រូវមានស្នេហាស្មោះមួយនិងមួយ និងសួរប្រវត្តិផ្លូវភេទរបស់ដៃគូផង។ 

ការឈឺនៅទ្វារមាស

នេះគឺជាជំងឺមួយប្រភេទដែលសាច់ដុំក្នុងទ្វារមាសមានការកន្រ្តាក់ ឬរឹងជាប់ដោយខ្លួនឯង។ រឿងនេះច្រើនតែបង្កឡើងដោយការថប់អារម្មណ៍ក្នុងពេលស៊ូកបញ្ចូលលិង្គក្នុងទ្វារមាសតែម្តង។ 

ខ្លាចការមានផ្ទៃពោះដោយចៃដន្យ

ការភ័យខ្លាចមួយនេះច្រើនតែកើតមានលើស្រ្តីមួយចំនួនដែលធ្លាប់ឆ្លងការកាត់រំលូតកូន ឬធ្លាប់មានផ្ទៃពោះដោយចៃដន្យតែម្តង។ រៀបមួយដើម្បីលុបបំបាត់ការភ័យខ្លាចនេះបានគឺត្រូវប្រើប្រាស់ស្រោមអនាម័យជានិច្ចក្នុងពេលរួមភេទ និងសិក្សាពីរបៀបនៃការប្រើប្រាស់វាឲ្យបានត្រឹមត្រូវ។ 

រួមភេទទាំងថប់អារម្មណ៍

ការថប់អារម្មណ៍នេះមិនត្រឹមតែកើតមានលើមនុស្សប្រុសទេ តែមនុស្សស្រីក៏ជួបបញ្ហានេះដែរ។ ការបារម្ភថា អ្នកនឹងមិនអាចធ្វើបានយ៉ាងល្អក្នុងពេលរួមភេទ ឬមិនអាចផ្តល់ការសប្បាយដល់ដៃគូនោះ គឺអាចប៉ះពាល់ដល់ជីវិតផ្លូវភេទអ្នកបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)មធ្យោបាយតែមួយដើម្បីចៀសផុតការថប់អារម្មណ៍នេះគឺត្រូវនិយាយជាមួយដៃគូ និងអំពីអ្វីដែលអ្នកទាំងពីរចង់បាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង