បេះដូងរីកធំ គឺជាជំងឺមួយប្រភេទដែលមានជាប់ទាក់ទងនឹងបញ្ហានៅបេះដូងជាច្រើន។ ខណៈពេលដែលវាច្រើនតែមិនានអាការៈផ្ទាល់ជាច្រើនដែលជាប់ទាក់ទងនឹងការរីកធំរបស់បេះដូងក៏ដោយ តែអ្នកអាចនឹងមានអាការៈដូចជា ពិបាកដកដង្ហើម បេះដូងលោតមិនទៀង និងឡើងទម្ងន់ ឬហើមជើងជាដើម។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះអាចជាអាការៈដែលអ្នកគួរតែខ្វល់ខ្វាយបន្ថែម ព្រោះវាអាចជាប់ទាក់ទងនឹងការរីកធំរបស់បេះដូងហើយ៖

ការពិបាកដកដង្ហើម

បេះដូងដែលរីកធំមិនអាចកន្ត្រាក់បានល្អដូចបេះដូងធម្មតាឡើយ។ ដោយសារតែបេះដូងមិនអាចច្របាច់បានល្អ ដូច្នេះវានឹងច្រាលទឹកទៅក្នុងសួត ដែលជាហេតុនាំឲ្យពិបាកដកដង្ហើម ឬដកដង្ហើមបានខ្លីៗ។ អ្នកប្រហែលជាយល់ថាពិបាកក្នុងការហាត់ប្រាណ ឬអាចឧស្សាហ៍ភ្ញាក់ពីគេងនៅពាក់កណ្តាលយប់ផង។ 

ហើម

ការហើមរាងកាយដោយសារតែការចាលជាតិទឹក គឺជារឿងដែលកើតជាញឹកញាប់ដែលជាប់ទាក់ទងនឹងការរីកធំរបស់បេះដូង។ វាកើតឡើងជាមួយគ្នានឹងការពិបាកដកដង្ហើមដែរ។ ការហើមនេះ នឹងធ្វើឲ្យចរន្តឈាមរត់មិនបានល្អ ជាពិសេសសួត ពោះ និងជើងតែម្តង។ ការហើមជើងគឺជារឿងដែលកើតឡើងញឹកញាប់បំផុតនៅពេលបេះដូងរីកធំ។ 

បេះដូងលោតខុសចង្វាក់

បើសិនជាអ្នកអាចមានអារម្មណ៍ថា បេះដូងហាក់បីដូចជាលោតលឿនជាងធម្មតា ឬយឺតជាងធម្មតា មានន័យថាបេះដូងលោតខុសចង្វាក់ហើយ។ រឿងនេះអាចមិនបង្កគ្រោះថ្នាក់អ្វីឡើយ តែវាក៏អាចជារឿងគួរឲ្យបារម្ភដែរ។ អាការៈនៃបេះដូងលោតខុសចង្វាក់អាចមានដូចជា សន្លប់ បែកញើស ឈឺទ្រូង ពិបាកដកដង្ហើម ញ័រទ្រូងជាដើម។ 

ឈឺទ្រូង និងក្អក

ការឈឺទ្រូងច្រើនតែជាអាការៈទីពីរដែលបង្កឡើងដោយបេះដូងលោតខុសចង្វាក់ ប៉ុន្តែការក្អក និងឈឺទ្រូងគួរតែជារឿងដែលត្រូវយកចិត្តទុកដាក់ជាពិសេសបើសិនជាវាកើតឡើង ព្រោះអ្នកអាចនឹងជិតមានអាការគាំងបេះដូងហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នកកំពុងតែឈឺទ្រូងខ្លាំង ហើយក្អកទៀត ចូរទាក់ទងទៅគ្រូពេទ្យភ្លាម។ បើសិនជាក្អកមានស្លេស្មច្រើន អ្នកប្រហែលជាអាចជួបបញ្ហាខ្សោយបេះដូង ដែលជាផលវិបាកញឹកញាប់មួយនៃការរីកធំរបស់បេះដូងហើយ។ 

អារម្មណ៍អស់កម្លាំង

ការរីកធំរបស់បេះដូង ធ្វើឲ្យកាន់តែពិបាកចំពោះចរន្តឈាមរត់សព្វរាងកាយ។ បើមិនមានចរន្តឈាមរត់គ្រប់គ្រាន់តែ អ្នកប្រហែលជាចាប់ផ្តើមមានអារម្មណ៍អស់កម្លាំង និងវិលមុខហើយ។ ការថយចុះនៃការផ្គត់ផ្គង់ឈាមទៅខួរក្បាល វាអាចនាំឲ្យមានអារម្មណ៍អស់កម្លាំង ឬល្ហិតល្ហៃ។ ចូរចាំថា ការអស់កម្លាំងអាចជាអាការៈមួយនៃជំងឺជាច្រើន ហើយក៏មិនមែនមានន័យថាអ្នកមានជំងឺបេះដូងរីកធំដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង