ខណៈពេលដែលអ្នកអាចរស់នៅបានដោយមិនបាច់មានថង់ទឹកប្រមាត់ តែការផ្លាស់ប្តូររបបអាហារគួរតែជារឿងដែលត្រូវធ្វើបន្ថែមដើម្បីកុំឲ្យមានបញ្ហាដល់សុខភាពបន្ថែម។ យ៉ាងណាមិញ មានអាហារច្រើនណាស់ដែលអ្នកត្រូវតែចៀសវាងអស់មួយជីវិតក្រោយពីកាត់ថង់ទឹកប្រមាត់រួច។ ថង់ទឹកប្រមាត់មនុស្សយើងមានរាងដូចជាផ្លែសារី ដែលស្ថិតនៅក្រោមថ្លើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វាមាននាទីរក្សាទុកទឹកប្រមាត់ដែលផលិតចេញពីថ្លើម សម្រាប់រំលាយជាតិខ្លាញ់ដែលបានមកពីអាហារដែលយើងបានញ៉ាំ។ ថ្លើមមនុស្សយើងនឹងបន្តផលិតទឹកប្រមាត់និតរក្សាវាទុកក្នុងថង់ទឹកប្រមាត់ និងបញ្ចេញវាចូលទៅក្នុងពោះវៀនតូចក្នុងករណីដែលចាំបាច់។ 

ដោយសារតែថ្លើមមាននាទីផលិតផទឹកប្រមាត់តែម្នាក់ឯង ដូច្នេះអ្នកពិតជាអាចរស់នៅបានទោះបីជាមិនមានថង់ទឹកប្រមាត់ក៏ដោយ។ ប៉ុន្តែវាអាចបង្កជាបញ្ហាដល់ផ្លូវក្រពះពោះវៀនតិចតួចដែរ។ ចាប់តាំងពីលែងមានថង់ទឹកប្រមាត់មក ទឹកប្រមាត់ដែលផលិតចេញពីថ្លើមនឹងហូរចូលទៅក្នុងពោះវៀនតូចដោយផ្ទាល់តែម្តង ដោយមិនខ្វល់ថាមានខ្លាញ់ត្រូវរំលាយឬអត់ឡើយ។ បើសិនជាមិនមានខ្លាញ់រូមលាយទេ ទឹកប្រមាត់ខ្លះអាចនឹងចូលទៅក្នុងពោះវៀនធំ ដែលអាចបង្កជាផលវិបាកដូចជា រាករូស និឈឺពោះដែរ។ តើអាហារទាំងនោះមានអ្វីខ្លះទៅ?

អាហារមានជាតិខ្លាញ់ច្រើនៗ

ពិតណាស់ អ្នកមិនគួរណាញ៉ាំអាហារមានជាតិខ្លាញ់ច្រើនៗឡើយក្រោយពីថង់ទឹកប្រមាត់ត្រូវបានកាត់ចោលហើយ។ អ្នកអាចនឹងមានអារម្មណ៍ថាមិនស្រួលក្នុងពោះដោយសារតែប្រព័ន្ធរំលាយអាហារមិនអាចរំលាយជាតិខ្លាញ់ពីអាហារមានជាតិខ្លាញ់ច្រើនៗនោះបាន។ យ៉ាងណាមិញ ចំពោះដំឡូងចំណិតចៀន សាច់មាន់ចៀន គឺជាអាហារសម្បូរខ្លាញ់ ហើយក៏មិនត្រូវញ៉ាំទៀតដែរ។ 

ប្រេងបន្លែ

វាក៏ជារឿងសំខាន់ដែរដែលត្រូវចៀសវាងការញ៉ាំប្រេងបន្លែច្រើន ដូចជា ប្រេងល្ហុង ប្រេងផ្កាឈូករ័ត្ន ឬប្រេងសណ្តែកសៀងជាដើម ដោយសារតែវានឹងត្រូវធ្វើដំណើរទៅប្រព័ន្ធរំលាយអាហារ ដែលផ្តល់ពេលវេលាកាន់តែពិបាកដល់ការរំលាយ។ យ៉ាងណាមិញ គ្រូពេទ្យនិយាយថា ការញ៉ាំប្រេងអូលីវ ឬប្រេងដូងតិចតួចគឺមិនមានអ្វីជាប្ញហាឡើយ។ 

អាហារឆ្អិនរួចសម្រាប់ញ៉ាំភ្លាមៗ

ភាគច្រើនអាហារឆ្អិនរួចសម្រាប់ញ៉ាំភ្លាមៗ ច្រើនតែជាជម្រើសដ៏ល្អនៅពេលពោះចាប់ផ្តើមកូរខ្លាំង ប៉ុន្តែវាគួរតែលែងជាជម្រើសល្អទៀតហើយបើសិនជាក្នុងពោះលែងមានថង់ទឹកប្រមាត់ទៀតហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្រៅពីនេះ វាមិនគ្រាន់តែធ្វើឲ្យមិនស្រួលក្នុងពោះទេ តែបើសិនជាអ្នកញ៉ាំអាហារទាំងនេះដូចជា នំកញ្ចប់ ដំឡូងកំប៉ុង ឬនំខេក អ្នកក៏អាចកើតជំងឺទឹកនោមផ្អែម ធាត់ជ្រុល និងជំងឺបេះដូងផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង