ការក្រហមភ្នែកបានមកពីការរលាកក្នុងផ្នែកពណ៌សរបស់គ្រាប់ភ្នែកឬហៅថា Conjunctivitis ដែលវាជាការបង្ករោគលើភ្នែកមួយប្រភេទដែលនាំឲ្យហើម ក្រហម ហូរទឹកភ្នែក រមាស់ភ្នែក និងហូរទឹកពណ៌សចេញពីភ្នែកទៀតផង។ រឿងនេះអាចបណ្តាលមកពីបាក់តេរី ឬវីរុស និងអាចឆ្លងខ្លាំងថែមទៀតផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)នៅពេលដែលការក្រហមភ្នែកបង្កឡើងដោយបាក់តេរី ជាធម្មតាវានឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេល ១០ថ្ងៃ ខណៈពេលដែលបង្កដោយវីរុសវិញ អាចធ្វើឲ្យភ្នែកហើមរហូតដល់មួយខែឯណោះ។ ប៉ុន្តែយើងមានវិធីធម្មជាតិមួយចំនួនដែលអាចជួយបំបាត់ការឈឺចាប់ និងរមាស់ក្នុងភ្នែកដោយសារតែការក្រហមភ្នែកនេះបាន។ 

តែបៃតង

សារធាតុ Bioflavonoids ដែលមានក្នុងភេសជ្ជៈមួយនេះអាចជួយសម្រួលដល់ការរលាក ដែលបង្កឡើងដោយការក្រហមភ្នែក ទាំងបាក់តេរី និងវីរុស។ អ្នកគួរតែយកថង់តែបៃតងដែលប្រើរួចទុកវាឲ្យត្រជាក់ ហើយដាក់ស្អំពីលើភ្នែកដែលមានបញ្ហា។ អ្នកក៏អាចរៀបចំតែមួយពែកនេះ ហើយជ្រលួកក្រណាត់តូចមួយក្នុងនោះ ហើយយកមកស្អំលើភ្នែកបានដូចគ្នា។ 

ទឹកខ្មេះផ្លែប៉ោម

អ្នកគ្រាន់តែយកទឹកខ្មេះផ្លែប៉ោមនេះលាយជាមួយទឹកក្តៅឧណ្ហៗសិន ចាំយកវាទៅលាងនៅត្របកភ្នែក។ ទឹកខ្មេះប្រភេទនេះមានប្រសិទ្ធភាពសម្លាប់មេរោគដែលអាចជួយបន្ថយឥទ្ធិពលរបស់ភ្នែកក្រហមបាន។ 

រមៀត

រមៀតមានប្រយោជន៍ណាស់សម្រាប់ភ្នែកក្រហម ដោយសារតែវាជួយបន្ថយការរលាក។ វាមានសមត្ថភាពសម្លាប់បាក់តេរី និងជួយឲ្យរបួសឆាប់ជា ដែលជាហេតុអាចសម្រួលដល់ភ្នែកដែឡមានការបង្ករោគបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកគ្រាន់តែដាំទឹកបន្តិច ហើយលាយម្សៅរមៀត២ស្លាបព្រាបាយចូល។ ចូរលាយវាឲ្យសប់ល្អ ហើយយកក្រណាត់ ឬសម្លីជ្រលួក ហើយយកវាមកស្អំនៅលើភ្នែកដែលមានបញ្ហាប្រហែល ១០ ទៅ ១៥នាទីទៅបានហើយ។ រឿងនេះនឹងជួយបន្ថយការហើម និងការរលាកបានយ៉ាងល្អ៕