ខួរក្បាល ជាសរីរាង្គសំខាន់ណាស់ក្នុងរាងកាយដែលផ្សារភ្ជាប់សសៃប្រសាទរាប់លានជាមួយរាងកាយ ហើយនៅពេលអ្នកទទួលទានអាហារត្រឹមត្រូវនោះអ្នកអាចបង្កើនការចងចាំរបស់ខ្លួនឯងបានប្រកប
ដោយប្រសិទ្ធិភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នៅពេលណាខួរក្បាលទទួលរងសម្ពាធ ឬតានតឹងវានឹងបញ្ចេញនូវសារធាតុគីមីដែលប៉ះពាល់ដល់រាងកាយគួរឱ្យព្រួយបារម្ភ។ ដូច្នេះប្រសិនបើអ្នកទទួលទានអាហារដែលជួយជម្រុញថាមពលខួរក្បាលជាប្រចាំនោះអ្នកអាចកាត់បន្ថយសារធាតុគីមីគ្រោះថ្នាក់និងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព​Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រភេទនៃអាហារដែលជួយរក្សា ក៏ដូចជាបង្កើនថាមពលខួរក្បាលជម្រុញការចងចាំ ៖

១. ត្រីសម្បូរខ្លាញ់

ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ និង អូមេហ្គា ៦ ដែលចាំបាច់ណាស់សម្រាប់បង្កើនសុខភាពខួរក្បាល។ ជាតិខ្លាញ់អូមេហ្គា ៣ និង អូមេហ្គា ៦ ក៏ជួយបង្កើតកោសិកាខួរក្បាល រួមទាំងសសៃប្រសាទផងដែរ។ ការទទួលទានត្រីសម្បូរខ្លាញ់ថែមទាំងអាចជួយសម្រួលអារម្មណ៍និងអាចធ្វើអោយខួរក្បាលស្ងប់ទៀតផង។

២. អាហារមានផ្ទុកសម្បូរទៅដោយសារធាតុ Lycopene

Lycopene ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជួយរក្សាសុខភាពខួរក្បាលទប់ស្កាត់បញ្ហាផ្សេងៗ រួមទាំងជំងឺមហារីកខួរក្បាលគួរអោយកត់សម្គាល់។ ដូច្នេះកុំភ្លេចបន្ថែមអាហារដែលមានផ្ទុកសម្បូរទៅដោយសារធាតុ Lycopene រួមមានការ៉ុត ប៉េងប៉ោះ ឪឡឹក ម្ទេសក្រហមជាដើមក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។

៣. ប្រេងដូង

ប្រេងដូងមានផ្ទុកនូវសារធាតុប្រឆាំងការរលាកនិងប្រឆាំងបាក់តេរីដែលល្អសម្រាប់សុខភាពរាងកាយទាំងមូល រួមទាំងខួរក្បាលផងដែរ។ ការបន្ថែមប្រេងដូងក្នុងរបបអាហារប្រចាំថ្ងៃអាចជួយបង្កើនថាម
ពលខួរក្បាល។

៤. ខ្ទឹមស

ខ្ទឹមសជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុប្រឆាំងអុកស៊ីតកម្មនិងមានលក្ខណៈសម្បត្តិប្រឆាំងការរលាក ដែលផ្ដល់ប្រយោជន៍ប្រសើរណាស់សម្រាប់ទាំងសុខភាពរាងកាយទាំងមូល រួមទាំងខួរក្បាល។ ការទទួលទានខ្ទឹមសជាប្រចាំអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំនិងបង្កើនការចងចាំផងដែរ។ បន្ថែមខ្ទឹមសពី ២ ទៅ ៨ កំពឹសក្នុងអាហាររបស់អ្នក។ 

៥. ទឹក

គ្រាន់តែទទួលទានទឹកធម្មតាក៏ជួយរក្សាសុខភាពខួរក្បាល បង្កើនការចងចាំ និងកម្ចាត់ជាតិពុលផ្សេងៗចេញពីរាងកាយទប់ស្កាត់ជំងឺជាច្រើនបានផងដែរ។ ដើម្បីជាការប្រសើរចូរទទួលទានទឹកឲ្យបានពី ៨ ទៅ ១០ កែវក្នុងមួយថ្ងៃ។

៦. ស៊ុត

ស៊ុត គឺមានផ្ទុកសម្បូរទៅដោយសារធាតុ choline ជាប្រភេទនៃវីតាមីន B មួយដែលប្រើប្រាស់ដោយខួរក្បាលដើម្បីបង្កើតម៉ូលេគុលនិងភ្នាសកោសិកាថ្មីៗ។

៧. គ្រាប់ធញ្ញជាតិ

ប្រភពដ៏ល្អមួយទៀតនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ គឺគ្រាប់ធញ្ញជាតិរួមមានគ្រាប់អាល់ម៉ុន គ្រាប់វាល់ណឺត សណ្ដែកដី គ្រាប់ស្វាយចន្ទី និងគ្រាប់រីករាយជាដើម។ គ្រាប់ធញ្ញជាតិទាំងនេះក៏ផ្ដល់អោយខួរខ្បាលនូវសារធាតុចិញ្ចឹមចាំបាច់ផ្សេងទៀតផងដែរ៕

Loading...