កូនដែលកើតមុនខែគឺពិបាកចិញ្ចឹមណាស់ ព្រោះគេមានសុខភាពខ្សោយ ដូចនេះអ្នកគួរតែប្រយត្ន័គ្រប់ចំនុចក្នុងការមើលថែទាំ។តើកូនដែកកើតមុនខែគួរតែជ្រើសរើសបៅទឹកដោះគោប្រភេទណាដែលអាចធ្វើឲ្យសុខភាពគេល្អ ហើយល្អចំពោះការលូតលាស់របស់គេនោះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ចំពោះទារកដែលកើតមុនខែ ដែលមានទម្ងន់ធំជាង២០០០ក្រាម ហើយមិនខ្វះសារធាតុចិញ្ចឹម នោះចេញពីពេទ្យរួច ទឹកដោះម្តាយជាទឹកដោះដែលល្អចំពោះទារកបំផុត ប៉ុន្តែអ្នកម្តាយត្រូវតែប្រយត្ន័ពីរបបអាហាររបស់ខ្លួន។
  2. នៅចន្លោះពេលដែលនៅមន្ទីរពេទ្យ អ្នកត្រូវតែប្របាច់ទឹកដោះអ្នកយកឲ្យពេទ្យដើម្បីឲ្យគេយកទៅបំបៅកូនអ្នក ព្រោះកូនដែលកើតមុខខែ ត្រូវការទឹកដោះម្តាយខ្លាំងណាស់។
  3. ក្រោយពេល៤០អាទិត្យ អ្នកក៏អាចឲ្យកូនបៅលាយជាមួយទឹកដោះគោម្សៅដែរ ប៉ុន្តែមិនត្រូវច្រើនទេ ព្រោះសុខភាពកូននៅខ្សោយ ហើយពេលនោះត្រូវតែឲ្យបៅទឹកដោះម្តាយច្រើនជាងទឹកដោះគោម្សៅ ហើយសាកសមតែចំពោះទារកដែលមានទម្ងន់ធំជាង២០០០ក្រាម ហើយមិនខ្វះសារធាតុចិញ្ចឹមទើបបាន។
  4. ទឹកដោះគោមិនត្រូវខាប់ពេកទេ ព្រោះវាអាចប៉ះពាល់ដល់ការធំលូតលាស់របស់កូន ជាងនេះទៅទៀតវានឹងងាយធ្វើឲ្យកូនបាត់បង់ជាតិទឹកក្នុងខ្លួនខ្លាំងណាស់។
  5. នៅពេលដែលអ្នកបំបៅកូន អ្នកត្រូវតែឲ្យកូនសម្រាកនៅរៀងរាល់មួយនាទី មានន័យថានៅពេលកូនបៅបានមួយនាទី អ្នកត្រូវឲ្យកូនសម្រាក១០វិនាទី ទើបឲ្យកូនបៅទៀត នោះកូននឹងមិនសូវក្អែរទឹកដោះចេញមកទេ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង