មានឳពុកម្តាយជាច្រើនតែងតែផ្លាស់ប្តូរម្សៅទឹកដោះគោឲ្យកូនជានិច្ចនៅពេលដែលគេឃើញផលិតផលថ្មី ហើយអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កូន ដោយមិនគិតថានៅពេលដែលកូនផ្លាស់ប្តូរម្សៅទឹកដោះគោច្រើន វាអាចប៉ះពាល់សុខភាពកូនបាន ដោយអាចធ្វើឲ្យកូនប្រតិកម្មបាន ដូចនេះគួរតែមើលតាមណាទើបដឹងថាកូនប្រតិកម្មជាមួយម្សៅទឹកដោះគោឬទេ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- កូននឹងមានអាការៈហើមពោះ ក្អួត មិនព្រមផឹកទឹកដោះគោ បើធ្ងន់ធ្ងរកូនអាចបត់ជើងធំចេញឈាម ឬទល់លាមកជាដើម។
- កូនអាចមានអាការៈដកដង្ហើមញាប់ តែងតែក្អក ហៀរសំបោរ ឬប្រតិកម្មច្រមុះជាដើមដោយតែងតែកណ្តាស់។
- ស្បែកកូនអាចនឹងប្រតិកម្ម ដោយកូនអាចនឹងមានកន្ទួរក្រហមពេញខ្លួន មុខកូនអាចហើមទៀតផង។
- កូនអាចមានចិត្តមួលម៉ៅដោយប៉ះពួកគេមិនបានឡើយ ហើយគេនឹងតែងតែយំ រករឿងរហូត ជាងនេះទៅទៀតកូននឹងមានអាការៈលូតលាស់យឺត ថែមទាំងអាចមានជំងឺខ្វះឈាមជាដើម៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)