ការលេបថ្នាំបំបាត់ការឈឺចាប់នៅរាល់ពេលឈឺក្បាល គឺមិនមែនជាគំនិតល្អសោះឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្រៅពីជះឥទ្ធិពលអវិជ្ជមានផ្សេងៗហើយនោះ ថ្នាំបំបាត់ការឈឺចាប់ក៏បង្កើនហានិភ័យនៃបញ្ហាសុខភាពគួរអោយព្រួយបារម្ភជាច្រើនផងដែរ។ អាការៈឈឺក្បាលប្រកាំងមិនចាំបាច់ទាល់តែលេបថ្នាំពេទ្យទើបបាត់ឡើយ ក៏ព្រោះតែបញ្ហានេះអាចត្រូវបានដោះស្រាយយ៉ាងងាយជាមួយរូបមន្តបែបធម្មជាតិមួយចំនួន។ ថាតើមានវិធីបែបធម្មជាតិទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដើម្បីបំបាត់ ក៏ដូចជាទប់ស្កាត់អាការៈឈឺក្បាលប្រកាំងឆាប់រហ័សដោយមិនបាច់ប្រើថ្នាំ ៖ 

១.​​​ ម៉ាញ៉េស្យូម

អ្នកដែលជួបប្រទះអាការៈឈឺក្បាលប្រកាំងភាគច្រើន គឺមានបញ្ហាខ្វះជាតិម៉ាញ៉េស្យូម ឬកម្រិតនៃជាតិម៉ាញ៉េស្យូមក្នុងរាងកាយធ្លាក់ចុះទាប។ ដូច្នេះដើម្បីជាការប្រសើរ អ្នកគួរព្យាយាមទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិម៉ាញ៉េស្យូម។ 

២. ផ្លាស់ប្ដូររបបអាហារ

អាការៈឈឺក្បាលប្រកាំងក៏អាចបណ្ដាលមកពីអ្វីដែលអ្នកទទួលទានផងដែរ។ អាហារនិងភេសជ្ជៈដែលអាចបង្កបញ្ហាឈឺក្បាលប្រកាំង រួមបញ្ចូលទាំងគ្រឿងស្រវឹង សូកូឡា ស្រាក្រហម និងជាពិសេសអាហារកែច្នៃ។ ដូច្នេះចូរចំណាំទុកនូវរាល់ប្រភេទអាហារណាដែលអាចធ្វើអោយអាការៈឈឺក្បាលប្រកាំងរបស់អ្នកកើតមានឡើង ហើយក៏កុំភ្លេចកាត់បន្ថយ ឬបញ្ឈប់ការទទួលទានអាហារទាំងនោះ។

៣. គ្រប់គ្រងកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេស

អាការៈឈឺក្បាលប្រកាំងអាចកើតឡើងនៅពេលអ្នកមានអារម្មណ៍តានតឹងខ្លាំង។ ដូច្នេះដើម្បីដោះស្រាយនិងទប់ស្កាត់បញ្ហានេះ ចូរព្យាយាមគ្រប់គ្រងភាពស្ត្រេសរបស់អ្នកតាមរយៈវិធីងាយៗមួយចំនួនរួមមាន ការធ្វើលំហាត់ប្រាណ ឬស្ដាប់ចម្រៀង ជាដើម។ 

៤. គេងឱ្យបានគ្រប់គ្រាន់

ប្រសិនបើអ្នកឧស្សាហ៍គេងមិនគ្រប់នោះហានិភ័យនៃបញ្ហាឈឺក្បាលប្រកាំងមិនយូរមិនឆាប់នឹងកើតឡើង។ នេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមគេងឱ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ពី 
៧ ទៅ ៩ ម៉ោងក្នុងមួយយប់។

៥. ទទួលទានទឹក

ខ្សោះ ឬកង្វះជាតិទឹកក្នុងរាងកាយ គឺជាមូលហេតុទូទៅបំផុតមួយនៃអាការៈឈឺក្បាល។ ដូច្នេះដើម្បីជៀសផុតពីបញ្ហានេះចូរទទួលទានទឹកឱ្យបានគ្រប់គ្រាន់ជាប្រចាំ។ ប៉ុន្តែក៏គួរចាំក្នុងចិត្តផងដែរថា ការទទួលទានទឹកច្រើនលើសពេកអាចបណ្ដាលឱ្យកើតជំងឺ hyponatremia ជាស្ថានភាពមួយដែលសូដ្យូមក្នុងឈាមចុះទាបពេកបង្កជាអាការៈឈឺក្បាល ចង្អោរចង់ក្អួត និងហើម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង