តើអ្នកត្រូវក្រោកពីគេងពីព្រលឹម ឬជាឪពុកម្តាយថ្មីថ្មោងមែនទេ? ពេលខ្លះជីវិតត្រូវការអ្នក ហើយយើងក៏មិនបានគេងគ្រប់គ្រាន់ដោយសារតែត្រូវការបម្រើជីវិត។ ប៉ុន្តែការគេងត្រឹមតែ ៥ម៉ោងក្នុងរយៈពេលធ្វើការ ២៤ម៉ោង ពិតជាមិនមែនជាចំនួនដែលគ្រប់គ្រាន់ឡើយ ជាពិសេសបើសិនជាវាកើតឡើងរយៈពេលយូរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តាមការសិក្សាមួយដែលធ្វើទៅលើមនុស្សច្រើនជាង ១០០០០នាក់ បានឲ្យដឹងថា សមត្ថភាពធ្វើការរបស់មនុស្សយើងនឹងថយចុះបើសិនជាការគេងមិនអាចធ្វើបានជាមធ្យមពី ៧ ទៅ ៨ម៉ោងទេ។ 

ការគេង ៧ទៅ៨ម៉ោងក្នុងមួយយប់គឺជាតម្រូវការចាំបាច់ដើម្បីធ្វើការងាររបស់រាងកាយបានល្អបំផុត ជាពិសេស៖

  • ការទំនាក់ទំនង
  • ការរៀបគម្រោង
  • ការសម្រេចចិត្តអ្វីមួយ។ 

មនុស្សយើងភាគច្រើនមិនបានគេងគ្រប់គ្រាន់ឡើយ។ យោងទៅតាមមជ្ឈមណ្ឌលសម្រាប់បង្ការ និងគ្រប់គ្រងជំងឺ (CDC) បានឲ្យដឹងថា មនុស្សពេញវ័យអាមេរិកច្រើនជាងមួយភាគបីគឺមិនបានគេងគ្រប់គ្រាន់ជាប្រចាំឡើយ។ យ៉ាងណាមិញ តម្រូវការសម្រាប់ការគេងរបស់មនុស្សម្នាក់ៗគួរតែ៖

  • ទារកទើបនឹងកើត៖ ១៤ ទៅ ១៧ម៉ោង
  • ទារកកើតចេញខែ៖ ១២ ទៅ ១៥ម៉ោង
  • ទារកទើបចេះដើរតេសតាស៖ ១១ ទៅ ១៤ម៉ោង
  • កុមារត្រៀមចូលរៀន៖ ១០ ទៅ ១៣ម៉ោង
  • កុមារអាយុចូលរៀន៖ ៩ ទៅ ១១ម៉ោង
  • យុវវ័យ៖ ៨ ទៅ ១០ម៉ោង
  • មនុស្សវ័យជំទង់៖ ៧ ទៅ ៩ម៉ោង
  • មនុស្សពេញវ័យ៖ ៧ ទៅ៩ម៉ោង
  • មនុស្សចាស់ ៧ ទៅ ៨ម៉ោង

អាការៈភ្លាមៗនៃការគេងមិនគ្រប់គ្រាន់អាចសម្តែងចេញដូចខាងក្រោមនេះ៖

អាការៈទាំងអស់នេះនឹងកាន់តែធ្ងន់ធ្ងរទៅៗកាលណាអ្នកមិនបានគេងកាន់តែច្រើន។ អ្នកប្រហែលជាធ្លាប់មានអាការៈរវើរវាយច្រើនថែមទៀតផង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង