ការឈឺចាប់នៅតម្រងនោមអាចដោយសារតែការមានរបួស ការបង្ករោគ គ្រួស ឬការរលាកក្នុងតម្រងនោម។ ជាធម្មតាអារម្មណ៍មួយនេះអាជាការឈឺអួលៗក្នុងខ្នងផ្នែកខាងលើ ឬចំហៀង ដោយច្រើនតែកើតឡើងតែម្ខាងទេ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្វីដែលសំខាន់នោះអ្នកត្រូវតែទៅជួបពេទ្យដើម្បីកំណត់រោគវិនិច្ឆ័យថាវាជាអ្វីឲ្យប្រាកដ។ ប៉ុន្តែករណីដែលឈឺចាប់ខ្លាំង អ្នកអាចប្រើវិធីដូចខាងក្រោមនេះបាន៖
ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
ចូរញ៉ាំទឹកឲ្យបានច្រើននៅពេលអ្នកមានការឈឺចាប់នៅតម្រងនោម។ បើសិនជាការឈឺចាប់បង្កឡើងដោយការបង្ករោគ ទឹកប្រហែលជាជួយច្រោះបាក់តេរីចេញមកខាងក្រៅបាន។ ការញ៉ាំទឹកច្រើនក៏អាចជួយបង្ការគ្រួសក្នុងតម្រងនោមបានដែរ។ ជាទូទៅ បុរសគួរតែញ៉ាំទឹកប្រហែល ៣លីត្រក្នុងមួយថ្ងៃ ខណៈពេលដែលស្រ្តី ២.២លីត្រ។
ស្អំទឹកក្តៅ
ចូរប្រើប្រាស់ថង់ទឹកក្តៅដើម្បីស្អំនៅខ្នង កណ្តៀតក្អម ឬពោះ ដើម្បីបន្ថយការឈឺចាប់។ រឿងនេះនឹងមិនអាចព្យាបាលមូលហេតុនៃការឈឺចាប់នៅតម្រងនោមទេ តែអាចធ្វើឲ្យមានផាសុកភាពបាន។ អ្នកក៏អាចងូតទឹកក្តៅបានផងដែរ។
ញ៉ាំទឹកក្រូចឆ្មា
អ្នកខ្លះយល់ថា ទឹកក្រូចឆ្មាអាចជួយបំបាត់ការឈឺតម្រងនោមដែលទាក់ទងនឹងគ្រួសក្នុងតម្រងនោម ហើយវាក៏មានប្រសិទ្ធភាពល្អដែរ ដោយជួយស្រោបគ្រួសនោះ និងកុំឲ្យវាកាន់តែធំទៅៗបានទៀត។ អ្នកអាចសាកល្បងវិធីនេះបាន ព្រោះវាមិនមានអ្វីប៉ះពាល់ឡើយ។
ចូរព្យាយាមញ៉ាំកាហ្វេ ឬតែមួយពែង
អ្នកគួរតែទៅជួបគ្រូពេទ្យគ្រប់ពេលដែលមានការឈឺចាប់នៅតម្រងនោម ប៉ុន្តែការញ៉ាំកាហ្វេ ឬតែប្រហែលជាជួយបង្ការការកើតឡើងវិញនៃគ្រួសក្នុងតម្រងនោមបាន។ ការសិក្សាថ្មីបានបង្ហាញថា ការញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីនដូចជា កាហ្វេ និងតែខ្មៅធម្មតាៗប្រហែលជាជួួយបន្ថយការប្រឈមនឹងគ្រួសក្នុងតម្រងនោមបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ទោះបីជាយ៉ាងណាក៏ដោយ មិនត្រូវបង្កើនការញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីនច្រើនពេកអី ព្រោះវាមានសារធាតុបញ្ចុះទឹកនោម ដែលនាំឲ្យខ្សោះជាតិទឹកក្នុងខ្លួនច្រើនវិញទេ។ យកល្អគួរតែញ៉ាំត្រឹមតែមួយទៅពីរពែងក្នុងមួយថ្ងៃបានហើយ៕