មូលហេតុនៃការមានជំងឺឈាមគឺច្រើនណាស់ ជួនកាលមកពីតំណពូជ ឬមកពីទម្លាប់នៃការរស់នៅដែលមិនត្រឹមត្រូវក៏អាចកើតមានដែរ ដូចនេះតើគួរធ្វើដូចម្តេចទើបអាចការពារមិនឲ្យមានជំងឺនេះបាននោះ? តាមពិតការការពារមិនឲ្យមានជំងឺលើសឈាមគឺងាយស្រួលទេ ឲ្យតែអ្នកបរិភោគអាហារដែលត្រូវ នោះអ្នកអាចចៀសពីជំងឺនេះបានហើយ។ តើមានអាហារអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
គ្រាប់ស្វាយចន្ទី
អ្នកអាចបរិភោគគ្រាប់ស្វាយចន្ទីបាន ព្រោះនៅក្នុងគ្រាប់ស្វាយចន្ទីមានសារធាតុជាច្រើនដែលអាចការពារអ្នកមិនឲ្យមានជំងឺលើសឈាម ប៉ុន្តែអ្នកមិនត្រូវបរិភោគច្រើនហួសកំណត់ទេ ព្រោះវាអាចធ្វើឲ្យអ្នកធាត់ និងមានកាឡូរីខ្ពស់។
ពពួកសណ្តែក
អ្នកអាចបរិភោគពពួកសណ្តែក ឬផលិតផលដែលផលិតពីសណ្តែក ព្រោះនៅក្នុងសណ្តែកទាំងនោះមានប៉ូតាស្យូមច្រើន ដែលជាសារធាតុដែលអាចការពារមិនឲ្យសំពាធឈាមអ្នកឡើងខ្ពស់ ដូចនេះអ្នកអាចចៀសពីជំងឺលើសឈាមបាន ដោយមិនអាចកើតលើខ្លួនអ្នកឡើយ។
ទឹកដោះគោ
អ្នកអាចផឹកទឹកដោះគោបាន ដោយមួយថ្ងៃអ្នកអាចផឹក២កែវ នោះវានឹងជួយឲ្យសំពាធឈាមអ្នកមិនអាចឡើងខ្ពស់ឡើយ ដោយសារតែវាមានវីតាមីនD និងកាលស្យូមដែលអាចការពារអ្នកមិនឲ្យមានជំងឺលើសឈាមបាន។
គ្រាប់ផ្កាឈូករ័ត្ន
អ្នកអាចបរិភោគគ្រាប់ផ្កាឈូករ័ត្ន ព្រោះនៅក្នុងនោះវាមានសារធាតុម្យ៉ាងដែលធ្វើឲ្យសំពាធឈាមអ្នកចុះបាន ហើយក្រោយពេលដែលអ្នកបរិភោគវារួច វានឹងបំពេញសារធាតុចិញ្ចឹមក្នុងខ្លួនអ្នកបានគ្រប់គ្រាន់ ដោយអ្នកអាចបរិភោគមួយថ្ងៃ៣ក្រាមបានហើយ ប៉ុន្តែបើគ្រាប់ផ្កាឈូករ័ត្នដែលមានជាតិប្រៃពេក អ្នកមិនត្រូវបរិភោគច្រើនឡើយ។
ទឹកផ្លែទទឹម
បើក្នុងសារពាង្គកាយអ្នកគ្មានសារធាតុប្រឆាំងអុកស៊ីតកម្ម នោះអ្នកងាយនឹងមានជំងឺលើសឈាមណាស់ ដូចនេះអ្នកអាចពិសារទឹកទទឹមបាន ព្រោះនៅក្នុងផ្លែទទឹមនោះមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលអាចការពារអ្នកមិនឲ្យមានជំងឺលើសឈាម ប៉ុន្តែអ្នកដែលមានជំងឺទឹកនោមផ្អែមមិនត្រូវបរិភោគច្រើននោះទេ ព្រោះវាអាចធ្វើឲ្យអ្នកលើសជាតិស្ករ។
ចេក
អ្នកអាចបរិភោគចេកចំនួន២ផ្លែក្នុងមួយថ្ងៃបាន ព្រោះនៅក្នុងចេកមានប៉ូតាស្យូមដែលអាចការពារអ្នកមិនឲ្យមានជំងឺលើសឈាម ហើយថែមទាំងល្អចំពោះបេះដូងអ្នកទៀតផង ប៉ុន្តែអ្នកដែលមានជំងឺទឹកនោមផ្អែមគួរតែប្រយ័ត្នកុំបរិភោគច្រើនពេក។
សូកូឡា
អ្នកអាចបរិភោគសូកូឡាមួយថ្ងៃចំនួនប្រហែល៣០កាឡូរីបាន នោះវានឹងអាចធ្វើឲ្យសំពាធឈាមអ្នកចុះ ហើយថែមទាំងអាចធ្វើឲ្យសរសៃឈាមអ្នកដើរស្រួលទៀតផង ដូចនេះជំងឺលើសឈាមនឹងមិនមករកអ្នកទៀតទេ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)