ជាធម្មតានៅពេលដែលស្ត្រីមានផ្ទៃពោះមានការខ្វះឈាម គេតែងតែមានអាការៈមួយចំនួនដូចជា ៖ វិលមុខ ឬអស់កម្លាំង ហើយម្យ៉ាងទៀតថែមទាំងអាចមានអាការៈឈឺក្បាល ហឹងត្រចៀក មានអារម្មណ៍មិនមូល មានការចងចាំចុះខ្សោយ មិនសូវចង់បរិភោគអាហារ ឬមានអាការៈឈឺពោះជាដើម ដូចនេះតើមានមូលហេតុអ្វីខ្លះដែលអាចធ្វើឲ្យអ្នកមានជំងឺខ្វះឈាមនោះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ខ្វះសារធាតុដែក

ជំងឺខ្វះឈាមនេះគឺជួនកាលអាចមកពីមុនពេលដែលអ្នកមានផ្ទៃពោះ រាងកាយអ្នកបានខ្វះសារធាតុដែកទៅហើយ ដោយសារតែខ្វះសារធាតុដែកទាំងនេះហើយ ទើបធ្វើឲ្យឈាមអ្នកមិនគ្រប់នៅពេលដែលអ្នកមានផ្ទៃពោះ ហើយមានជំងឺខ្វះឈាមនេះ។

  1. កូនក្នុងផ្ទៃលូតលាស់ធំ

នៅពេលដែលមានផ្ទៃពោះចំនួន៦ខែ នោះមានន័យថាកូនក្នុងផ្ទៃលូតលាស់កាន់តែធំហើយ ដូចនេះបើអ្នកមិនប៉ូវសារធាតុដែក នោះរាងកាយអ្នកនឹងបាត់បង់ជាតិដែកកាន់តែច្រើន ដែលអាចធ្វើឲ្យអ្នកមានជំងឺខ្វះឈាមនេះ នោះបើអ្នកមិនព្យាបាល ឬមិនបរិភោគអាហារដែលមានសារធាតុដែកច្រើន វានឹងធ្វើឲ្យគ្រោះថ្នាក់ដល់អ្នក និងកូន ដោយសារតែអ្នកខ្វះឈាមច្រើនដែលអាចប៉ះពាល់ដល់ពេលដែលអ្នកសម្រាលកូនខ្លាំងណាស់។

  1. សុខភាពខ្សោយ

នៅពេលដែលអ្នកមានសុខភាពខ្សោយ មានន័យថារាងកាយអ្នកបានខ្វះសារធាតុចិញ្ចឹម និងវីតាមីនជាច្រើនដែលធ្វើឲ្យសុខភាពអ្នកខ្សោយ ជាហេតុដែលអាចធ្វើឲ្យអ្នកមានជំងឺខ្វះឈាមយ៉ាងងាយ ដូចនេះអ្នកគួរតែបរិភោគអាហារដែលមានសារធាតុចិញ្ចឹមឲ្យបានច្រើ​ន រួមជាមួយអាហារដែលមានពពួកវីតាមីនឲ្យបានច្រើនដូចគ្នា នោះអ្នកនឹងមិនមានជំងឺខ្វះឈាមឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង