មនុស្សគ្រប់រូបសុទ្ធតែមិនរំពឹងចង់មានគ្រួសក្នុងតម្រងនោមឡើយ ដូចនេះតើគួរតែធ្វើដូចម្តេចទើបអាចការពារជំងឺនេះបាន? អ្នកអាចសាកល្បងអនុវត្តតាមវិធីដែលយើងខ្ញុំប្រាប់ នោះអ្នកនឹងមិនមានជំងឺនេះកើតមានលើខ្លួនឡើយ។ តើគួរតែធ្វើដូចម្តេច? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ដំបូងគឺទឹក

បើអ្នកមិនចង់មានជំងឺគ្រួសក្នុងតម្រងនោម អ្នកត្រូវតែផឹកទឹកឲ្យបានច្រើន ដោយមួយថ្ងៃត្រូវតែផឹកពី១៥០០មីលីលីត្រឡើងទៅ ទើបអ្នកមិនងាយកើតគ្រួសក្នុងតម្រងនោម ដោយសារតែអ្នកផឹកទឹកច្រើន នឹងនោមច្រើន ដូចនេះវាមិនងាយកកក្នុងតម្រងនោមអ្នកទេ។

កាលស្យូមតិច

អ្នកមិនត្រូវបរិភោគអាហារដែលមានកាលស្យូមច្រើនពេកនោះទេ ព្រោះនៅពេលដែលអ្នកស្រូបយកកាលស្យូមច្រើន វាអាចធ្វើឲ្យអ្នកមានជំងឺគ្រួសក្នុងតម្រងនោមបាន ដោយសារតែកាលស្យូមទាំងនោះវាអាចរត់ទៅក្រលៀនអ្នក ដូចនេះនៅពេលដែលអ្នកបរិភោគអាហារដែលមានកាលស្យូម ចូលអ្នកបរិភោគអាហារដែលមានម៉ាញ៉េស្យូមជាមួយផង ព្រោះម៉ាញ៉េស្យូមអាចជួយទប់មិនឲ្យកាលស្យូមរត់ទៅក្រលៀនអ្នកដោយអាចបង្កើតជាគ្រួសបានទេ។

បរិភោគសណ្តែកខ្មៅ

អ្នកអាចបរិភោគសណ្តែកខ្មៅបាន ព្រោះនៅក្នុងសណ្តែកខ្មៅមានប្រូតេអ៊ីន វីតាមីន ជាតិរ៉ែ ម៉ាញ៉េស្យូម និងសារធាតុជាច្រើនប្រភេទទៀតដែលអាចការពារក្រលៀនអ្នកបានល្អ ដូចនេះអ្នកនឹងមិនប្រឈមមុខនឹងជំងឺគ្រួសក្នុងតម្រងនោមឡើយ។

ក្រូចឆ្មារ

អ្នកក៏អាចពិសារក្រូចឆ្មារបានដែរ ព្រោះនៅក្នុងក្រូចឆ្មារមានសារធាតុជូរ ដែលអាចធ្វើឲ្យអ្នកងាយស្រួលរំលាយអាហារ ជាងនេះទៅទៀតវាមានពពួកវីតាមីនP, B1, B2 និងC រួមជាមួយសារធាតុចិញ្ចឹមជាច្រើនដែលអាចការពារអ្នកឲ្យចៀសពីជំងឺគ្រួសក្នុងតម្រងនោមបាន។

សណ្តែកខៀវ

អ្នកក៏អាចបរិភោគសណ្តែកខៀវឲ្យបានច្រើនដែរ ព្រោះនៅក្នុងសណ្តែកខៀវមានប្រូតេអ៊ីន រួមជាមួយសារធាតុជាច្រើនដែលអាចការពារថ្លើមអ្នក និងក្រលៀនអ្នកឲ្យមានសុខភាពល្អ ដូចនេះវាមិនងាយធ្វើឲ្យអ្នកមានគ្រួសក្នុងតម្រងនោមឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)