ជំងឺសសៃឈាមបេះដូងកើនឡើងជាលំដាប់មកទល់សព្វថ្ងៃនេះ ហើយកត្តាហានិភ័យចម្បងមួយនៃជំងឺនេះបណ្ដាលមកពីការកើនឡើងនូវកូឡេស្តេរ៉ូលខ្ពស់ក្នុងឈាម។  (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែកុំបារម្ភ! ក៏ព្រោះអ្នកអាច​​ទប់ស្កាត់ និងបញ្ចុះកូឡេស្តេរ៉ូលដោយគ្រាន់តែទទួលទានបន្លែ និងផ្លែឈើមួយចំនួន។ ថាតើបន្លែផ្លែឈើទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព  Health.com.kh នឹងបង្ហាញឱ្យដឹងតែបន្លែផ្លែឈើដែលមានប្រសិទ្ធិភាពទប់ស្កាត់កាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ ៖

១. ខ្ទឹមបារាំង និងខ្ទឹមស

មានផ្ទុកសម្បូរទៅដោយសារធាតុ flavonoid quercetin ដែលជួយទប់ស្កាត់ ក៏ដូចជាកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អក្នុងឈាមបានយ៉ាងប្រសើរ។ លើសពីនេះទៅទៀត ខ្ទឹមបារាំង ក៏ជាប្រភពនៃសារធាតុ sulphides ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពះ និងពោះវៀនធំផងដែរ។ រីឯខ្ទឹមសវិញ ជួយរក្សាសុខភាពសសៃឈាមបេះដូងល្អប្រសើរ ដោយវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងការរលាកដែលជួយកាត់បន្ថយបញ្ហារលាកផ្សេងៗក្នុងសសៃឈាម ក៏ដូចជាកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ ព្រមទាំងទប់ស្កាត់ការបំផ្លាញដល់ជញ្ចាំងខាងក្នុងនៃសសៃឈាមផងដែរ។

២. ត្រីសាលម៉ុន

ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលល្អសម្រាប់សុខភាពនិងជួយកាត់បន្ថយកម្រិតនៃ
កូឡេស្តេរ៉ូលមិនល្អគួរអោយកត់សម្គាល់។ ដូច្នេះកុំភ្លេចបន្ថែមត្រីសម្បូរខ្លាញ់នេះក្នុងរបបអាហារអោយបានយ៉ាងហោចណាស់ម្ដង ឬ ពីរដងក្នុងមួយសប្តាហ៍។

៣. ក្រូច

ក្រៅពីវីតាមី​ន C, ជាតិសសៃ, សារធាតុ folate និងប៉ូតាស្យូម ដែលចាំបាច់ដើម្បីរក្សាសុខភាពរាងកាយរឹងមាំហើយនោះ ក្រូច ក៏ជាប្រភពនៃសារធាតុ pectin និង  phytosterols ដែលជួយកម្ចាត់កូឡេស្តេរ៉ូលមិនល្អផងដែរ។

៤. សណ្ដែ

មានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូម, ជាតិដែក, វីតាមីន B និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ ហើយបង្កើនកម្រិតនៃកូឡេស្តេរ៉ូលល្អជំនួសវិញ។

៥. គ្រាប់ធញ្ញជាតិ

ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ និងអាស៊ីតខ្លាញ់ល្អ monounsaturated ដែលជួយកាត់បន្ថយកម្រិតនៃជាតិកូឡេស្តេរ៉ូលគួរអោយកត់សម្គាល់។ គ្រាប់ធញ្ញជាតិក៏មានប្រសិទ្ធិភាពកាត់បន្ថយការរលាក និងធ្វើអោយមុខងារសសៃឈាមក្នុងរាងកាយកាន់តែមានលក្ខណៈប្រសើរឡើងផងដែរ។

៦. ស្រាក្រហម

ការទទួលទានស្រាក្រហមត្រឹម ១កែវ នៅពេលយប់ជាប្រចាំអាចកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលបានយ៉ាងប្រសើរ ដោយស្រាក្រហមមានផ្ទុកសារធាតុ Tempranillo៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង