ក្រៅពីទទួលទានទឹកយ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃហើយនោះ ការជ្រើសរើសអាហារបានត្រឹមត្រូវក៏ចាំបាច់ណាស់ដែរដើម្បីដោះស្រាយបញ្ហាស្បែកស្ងួត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារអ្វីខ្លះទៅដែលអ្នកគួរទទួលទានជាប្រចាំដើម្បីរក្សាសំណើមនៃស្បែក? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអាចជួយដោះស្រាយបញ្ហាស្បែកស្ងួត ៖ 

១. ត្រីសម្បូរខ្លាញ់

ចូរបន្ថែមប្រភេទត្រីសម្បូរខ្លាញ់ក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកអោយបានទៀងទាត់។ ត្រីសាលម៉ុន 
ត្រីសាឌីន និងត្រីធូណាជាដើម គឺសុទ្ធតែជាប្រភេទត្រីដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់សុខភាពល្អជួយផ្ដល់សំណើមដល់ស្បែក និងប្រសើរសម្រាប់សុខភាពបេះដូង។ 

២. គ្រាប់ធញ្ញជាតិ

ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលប្រសើរសម្រាប់សុខភាពស្បែកជួយទប់ស្កាត់បញ្ហានៃភាពស្ងួត។ ដូច្នេះដើម្បីរក្សាជាតិសំណើមនៃស្បែក អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានគ្រាប់ធញ្ញជាតិមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃ។

៣. ឪឡឹក

ជាប្រភពដ៏ល្អបំផុតមួយនៃជាតិទឹកដែលជួយផ្ដល់ និងរក្សាជាតិសំណើមនៃស្បែក ខណៈដែលស្បែកស្ងួតងាយនឹងលេចចេញនូវស្នាមជ្រីវជ្រួញ។

៤. ផ្លែបឺរ

ដើម្បីរក្សាបាននូវស្បែកដែលមានសុខភាពល្អ ក្មេងជាងវ័យ និងស្រស់ស្អាត អ្នកគួរទទួលទានផ្លែបឺរជាប្រចាំនោះក៏ព្រោះតែផ្លែឈើនេះជាប្រភពដ៏ល្អបំផុតមួយនៃជាតិខ្លាញ់សុខភាពល្អនិងវីតាមីន E។

៥. ប្រេងអូលីវ

មានផ្ទុកសម្បូរទៅដោយវីតាមីន E ដែលជួយរក្សាសំណើមនៃស្បែកទប់ស្កាត់បញ្ហាស្បែកស្ងួតបានយ៉ាងប្រសើរ។ 

៦. ត្រសក់

ជាប្រភពដ៏ប្រសើរនៃជាតិទឹកនិងវីតាមីន C ដែលចាំបាច់សម្រាប់ការផលិតកូឡាជែនជួយរក្សាសុខភាពស្បែកនិងផ្ដល់សំណើម។ ដូច្នេះអ្នកដែលមានបញ្ហាស្បែកស្ងួត ចូរព្យាយាមទទួលទានត្រសក់ជាប្រចាំ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង