មួកពាក់ចេញច្បាំងរបស់ព្រះចៅអធិរាជបារាំង ណាប៉ូឡេអុង ដែលបានជ្រុះលើសមរភូមិ នៅពេល ទ្រង់រត់គេចខ្លួនក្រោយបរាជ័យនៅសមរភូមិ Battle of Waterloo ក្នុងឆ្នាំ១៨១៥ ពោលគឺ ២០៣ ឆ្នាំមុន ត្រួវបានគេដាក់លក់ដេញថ្លៃកាលពីថ្ងៃច័ន្ទ ទី១៨ ខែមិថុនា។
មួកដ៏ល្បីល្បាញនេះត្រូវបានដាក់ដេញថ្លៃដោយក្រុមហ៊ុន De Baecque នៅក្នុងទីក្រុងលីយ៉ុង (Lyon) ប្រទេសបារាំង ហើយលក់បានថ្លៃរហូតដល់ទៅជាង ៣២ ម៉ឺនដុល្លារអាមេរិក។
សូមបញ្ជាក់ថា មួកនេះស្ថិតក្នុងចំណោមមួកចំណោម ១២០ ដែលគេជឿថាព្រះចៅអធិរាជ ណាប៉ូឡេអុង ធ្លាប់ពាក់ពេញមួយជីវិត។ ហើយយោងតាមក្រុមហ៊ុនដេញថ្លៃ De Baecque បានឱ្យដឹងថា មួកទាំងនោះនៅសល់ដល់សព្វថ្ងៃមានតែ ១៩ ប៉ុណ្ណោះ៕
ប្រភព៖ rasmeinews.com