ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីបុរសដែលអ្នកមិនគួររៀបការជាមួយឡើយ។ តើមានបុគ្គលណាខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. មនុស្សប្រុសដែលគិតថាខ្លួនគេជាបុគ្គលដែលល្អឥតខ្ចោះ អ្នកមិនគួរកសាងគ្រួសារជាមួយគេឡើយ ព្រោះបើអ្នករស់នៅជាមួយគេក្នុងពាក់កណ្តាលជីវិតក្រោយរបស់អ្នក នោះអ្នកនឹងនឿយហត់ខ្លាំងណាស់។
  2. បុរសដែលចូលចិត្តអួតខ្លាំង និងច្រើន ក៏អ្នកមិនគួរប្រគល់សុភមង្គលអ្នកជូនគេដែរ ព្រោះមនុស្សប្រុសប្រភេទនេះ នឹងគ្មានអ្នកក្នុងភ្នែកគេឡើយ ដោយគេគិតថាខ្លួនគេគឺមានជាងអ្នក។ ប៉ុន្តែតាមពិត គេគ្មានអ្វីសោះ មានតែមាត់ដែលពូកែអួតនោះទេ។
  3. មនុស្សប្រុសដែលរិះពេក អ្នកមិនគួរនៅជាមួយឡើយ ព្រោះបើគេពិបាកចាយប្រាក់ ហើយគិតគ្រប់យ៉ាងសូម្បីតែប្រាក់បន្តិចបន្តួត នោះអ្នកនឹងមិនអាចរស់នៅជាមួយគេយូរឡើយ។
  4. បុរសដែលប្រកាន់គំនិតគេជាធំ ដោយមិនដែលស្តាប់ និងយកគំនិតអ្នកទៅពិចារណា ក៏អ្នកមិនគួររៀបការជាមួយគេដែរ ព្រោះគេនឹងឲ្យអ្នកតាមគេជានិច្ច។ បើអ្នកប្រឆាំង នោះអ្នកទាំងពីរនឹងមិនអាចរស់នៅជាមួយគ្នាដល់ចាស់ឡើយ។
  5. មនុស្សប្រុសដែលទើបតែស្គាល់គ្នា ហើយចង់ឡើងគ្រែជាមួយអ្នក ក៏អ្នកមិនគួរយកមកធ្វើជាស្វាមីដែរ ព្រោះបុរសបែបនេះ មិនស្រឡាញ់អ្នកឡើយ ដោយស្រឡាញ់តែរាងកាយអ្នក ហើយចង់បានតែរាងកាយអ្នកតែប៉ុណ្ណោះ។
  6. បុរសដែលស្តាប់តាមអ្នកម្តាយគេរហូត ក៏មិនគួរកសាងគ្រួសារជាមួយគេដែរ ព្រោះក្រោយពេលដែលអ្នកដើរចូលជីវិតអាពាហ៍ពិពាហ៍រួច អ្នកនឹងមានតែទឹកភ្នែកតែប៉ុណ្ណោះ។ ដូចនេះ មនុស្សប្រុស៦ប្រភេទនេះ អ្នកមិនគួរយកមកធ្វើជាប្តីនោះឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង