យើងទាំងអស់គ្នាដឹងហើយថា ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យច្រើនពេកអាចជាកត្តាប្រឈមមុខខ្លាំងនឹងជំងឺមហារីកស្បែក។ សម្រាប់ស្រ្តីវិញក៏ដឹងច្បាស់ទៀតថា វាអាចធ្វើឲ្យឆាប់ចាស់ ស្បែកជ្រីវជ្រួញ និងមានកន្ទួលលើស្បែកទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែករណីដែលអ្នកមិនបានប៉ះពាល់នឹងពន្លឺព្រះអាទិត្យសោះតែម្តង ឬប៉ះពាល់តិចពេក ក៏អាចបង្កជាបញ្ហាដល់សុខភាពដែរដូចជា៖

ជំងឺមហារីក

យោងទៅតាមអ្នកវិទ្យាសាស្រ្តជាច្រើនបានឲ្យដឹងថា ការដែលអ្នកមិនបានប៉ះពាល់នឹងពន្លឺព្រះអាទិត្យគ្រប់គ្រាន់ទែ វាអាចនឹងធ្វើឲ្យកើតជាជំងឺមហារីកច្រើនប្រភេទ ដោយសារតែរាងកាយមិនអាចទទួលបានវីតាមីន D គ្រប់គ្រាន់។ 

លើសសម្ពាធឈាម

ជាធម្មតារាងកាយនឹងផលិតឧស្ម័នមួយឈ្មោះថា Nitric Oxide ដែលអាចឲ្យសរសៃឈាមរីកធំបាន។ វាក៏សំខាន់ក្នុងការជួយឲ្យសម្ពាធឈាមស្ថិតក្នុងសភាពធម្មតាដែរ។ ព្រះអាទិត្យក៏ផ្តល់ជាសារធាតុ Nitric Oxide ដល់រាងកាយដែរ ដូច្នេះវានឹងអាចជួយបង្ការការលើសសម្ពាធឈាម និងជំងឺបេះដូងបាន។ 

ឡើងទម្ងន់

សារធាតុ Nitric Oxide ដែលទទួលបានពីពន្លឺព្រះអាទិត្យមិនត្រឹមតែសំខាន់សម្រាប់ថែរក្សាសម្ពាធឈាមឲ្យនៅធម្មតាទេ តែក៏មិនធ្វើឲ្យឡើងទម្ងន់បានដែរ។ នេះដោយសារតែវាជួយរក្សាការរំលាយអាហារឲ្យបានល្អ។ ដូច្នេះហើយទើបការមិនបានប៉ះពាលពន្លឺព្រះអាទិត្យគ្រប់គ្រាន់ធ្វើឲ្យឡើងទម្ងន់ ហើយវាក៏ធ្វើឲ្យញ៉ាំច្រើនៗជ្រុលផងដែរ។ 

ឧស្សាហ៍មានការបង្ករោគ

មនុស្សគ្រប់គ្នាមានការយល់ដឹងច្បាស់អំពីការពិតរបស់វីតាមីន C ដែលអាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំបាន។ អ្វីដែលគួរឲ្យស្តាយនោះគឺថា មិនមានមនុស្សច្រើនដឹងថា ប្រព័ន្ធភាពស៊ាំក៏អាចខ្លាំងតាមរយៈវត្តមានរបស់វីតាមីន D ផងដែរ។ ហេតុដូច្នេះអ្នកហើយបើសិនជាអ្នកមិនងាយចេញពីផ្ទះទេ អ្នកនឹងងាយមានការបង្ករោគក្នុងខ្លួនបាន ដោយសារតែមិនបានប៉ះពន្លឺព្រះអាទិត្យ។

ពុកឆ្អឹង

គ្រូពេទ្យនិយាយថា អ្នកប្រហែលជាអាចទប់ស្កាត់ការកើតជំងឺពុកឆ្អឹងបានបើសិនជាអ្នកប៉ះពាល់នឹងពន្លឺព្រះអាទិត្យបានច្រើន។ នេះដោយសារតែវីតាមីន D សំខាន់សម្រាប់ការបឺតស្រូបជាតិកាលស្យូមពីចំណីអាហារ ដើម្បីពង្រឹងដល់ភាពខ្លាំងរបស់ឆ្អឹង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ម៉្យាងវិញទៀត ការញ៉ាំអាហារមានជាតិកាលស្យូមខ្ពស់នឹងគ្មានប្រយោជន៍ បើសិនជាអ្នកមិនទទួលបានវីតាមីន D គ្រប់គ្រាន់ពីពន្លឺព្រះអាទិត្យផងនោះ។ 

យកល្អគួរតែអនុញ្ញាតិឲ្យស្បែកអ្នកប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ១០ ទៅ ១៥នាទីក្នុងមួយថ្ងៃ។ តែត្រូវចៀសវាងការប៉ះពាល់ពន្លឺព្រះអាទិត្យនៅចន្លោះម៉ោង ១០ព្រឹក និង៤រសៀល៕