លោកនោមមនុស្សយើងអាចទប់ទឹកនោមបានរហូតដល់ ២កូនចានចង្កឹះក្នុងមួយដង ប៉ុន្តែមិនមែនមានន័យថា អ្នកគួរតែទុកប្លោកនោមដល់ពេញបែបនេះចាំបញ្ចេញវាចោលឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)នេះដោយសារតែវាអាចបង្កជាបញ្ហាជាច្រើនដល់សុខភាពបានបើសិនជាអ្នកចេះតែមានទម្លាប់ទប់នោមមិនព្រមទៅបន្ទប់ទឹក ទោះបីជាចង់នោមខ្លាំងហើយក៏ដោយ។ ខាងក្រោមនេះគឺជាបញ្ហាសុខភាពដែលអាចកើតឡើងនៅពេលដែលអ្នកឧស្សាហ៍ទប់មិនព្រមនោម ពេលដែលចង់នោមហើយ៖

ឈឺក្នុងអាងត្រគាក

អ្នកទំនងជាងាយនឹងឈឺចាប់ក្នុងពោះផ្នែកខាងក្រោមគ្រប់ពេលដែលប្លោកនោមពោរពេញទៅដោយទឹកនោម ហើយមិនព្រមបញ្ចេញវាចោល។ ហើយវាក៏អាចធ្វើឲ្យឈឺដែរ នៅពេលកំពុងតែនោមក្នុងសភាពបែបនេះ។ 

លេចនោមដោយមិនដឹងខ្លួន

រឿងនេះអាចកើតឡើងបានដោយសារតែការខំទប់នោមខ្លាំងបេក ធ្វើឲ្យខូចខាតដល់សាច់ដុំកម្រាលអាងត្រគាក រហូតដល់ប្លោកនោមយឺតពេក ទើបធ្វើឲ្យលេចនោមដោយមិនបានដឹងខ្លួន។ ករណីបែបនេះហើយ អ្នកប្រហែលជាគ្មានជម្រើសអ្វីក្រៅពីស្លៀកខោទឹកនោមសម្រាប់មនុស្សចាស់ឡើយ។ 

មិនអាចនោមបាន

ម៉្យាងវិញទៀត អ្នកប្រហែលជាយល់ថាខ្លួនឯងមានការពិបាកខ្លាំងក្នុងការនោមឲ្យអស់ពីប្លោកនោមបើសិនជាអ្នកឧស្សាហ៍ទប់មិនព្រមនោមច្រើនដងពេក។ នេះដោយសារតែសាច់ដុំរបស់ប្លោកនោមមានការខូចខាតខ្លាំង រហូតដល់ពិបាកកន្ត្រាក់ដើម្បីបញ្ចេញទឹកនោមមកខាងក្រៅ។ ករណីធ្ងន់ធ្ងរ អ្នកប្រហែលជាត្រូវការដាក់សុងទឹកនោមផង។ 

មានការបង្ករោគនៅផ្លូវទឹកម៉ូត្រ

អ្នកក៏អាចជួបបញ្ហាការបង្ករោគនៅផ្លូវទឹកម៉ូត្រដែរបើសិនជាឧស្សាហ៍ទប់មិនព្រមទៅនោមយូរពេក។ គ្រូពេទ្យនិយាយថា ការបង្ករោគនៅផ្លូវទឹកម៉ូត្រមានជាប់ទាក់ទងនឹងការទប់នោមយូរៗពេក។ 

គ្រួសក្នុងតម្រងនោម ឬប្លោកនោម

បើសិនជាអ្នកធ្លាប់មានគ្រួសក្នុងតម្រងនោមកាលពីមុនម្តងហើយ អ្នកនឹងអាចកើតវាម្តងទៀតបើសិនជាមានទម្លាប់ទប់នោមច្រើនដង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកជំនាញនិយាយថា ឱកាសកើតគ្រួសក្នុងតម្រងនោម ឬប្លោកនោមគឺខ្ពស់ជាពិសេសបើសិនជាទឹកនោមនោះផ្ទុកទៅដោយជាតិរ៉ែខ្ពស់ ឬរាងកាយមិនមានជាតិទឹកគ្រប់គ្រាន់ទេ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង