ការហាត់ប្រាណយកសាច់ដុំកាន់តែធំ និងរឹងមាំ មិនមែនទានទារឲ្យលើកទម្ងន់តែមួយមុខឡើយ។ អ្វីដែលអ្នកគួរតែយកចិត្តទុកដាក់ដែរនោះគឺ អាហារដែលអ្នកគួរញ៉ាំដើម្បីជំរុញដល់ការលូតលាស់សាច់ដុំបានត្រឹមត្រូវ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ ទាំងបុរស និងស្រ្តីច្រើនតែផ្តោតសំខាន់ទៅលើទម្ងន់ដែលពួកគេលើកដើម្បីឡើងសាច់ដុំ តែមិនសូវចាប់អារម្មណ៍លើការញ៉ាំអាហារត្រឹមត្រូវឡើយ។ ហេតុដូច្នេះហើយទើបធ្វើឲ្យកិច្ចខំប្រឹងប្រែងរបស់អ្នកមានភាពយឺតយ៉ាវ។ ខាងក្រោមនេះ ខ្ញុំសូមណែនាំអាហារ៣យ៉ាង ដែលជួយជំរុញដល់ការលូតលាស់សាច់ដុំកាន់តែខ្លាំង៖
សាច់មាន់គ្មានស្បែក
ប្រូតេអ៊ីនគឺជាសមាធាតុដ៏សំខាន់ក្នុងការលូតលាស់សាច់ដុំ ហេតុដូច្នេះហើយអ្នកត្រូវតែញ៉ាំវាឲ្យបានច្រើន។ យ៉ាងណាមិញ សាច់មាន់គ្មានស្បែកគឺជាជម្រើសប្រូតេអ៊ីនដ៏មានគុណភាពខ្ពស់មួយ ហើយក៏អាចជួយជំរុញដល់ការលូតលាស់សាច់ដុំបានល្អដែរ។
ស៊ុត
ពិតណាស់ អ្នកមិនគួរណាភ្លេចបញ្ចូលស៊ុតទៅក្នុងរបបអាហារឡើយ ព្រោះវាផ្ទុកទៅដោយជីវជាតិសំខាន់ៗដែលរាងកាយត្រូវការ។ អ្វីដែលអ្នកអាចទទួលបាននោះគឺ សារធាតុខូលីន វីតាមីន D ខ្លាញ់ផ្តល់សុខភាព និងអាស៊ីតអាមីណេសំខាន់ ៩ប្រភេទដែលជួយដល់សាច់ដុំលូតលាស់។ ការញ៉ាំស៊ុតក្រោយហាត់ប្រាណរួចអាចជួយជួសជុលសាច់ដុំដែលរហែកតូចៗបានផង និងជួយឲ្យវាលូតលាស់កាន់តែធំជាងមុនទៀត។
ទឹកសណ្តែកសៀង
បើសិនជាអ្នកកំពុងតែរកមើលភេសជ្ជៈផ្តល់សុខភាពដែលមានប្រយោជន៍ចំពោះសាច់ដុំនោះ ទឹកសណ្តែកសៀងគឺជាជម្រើសដ៏ល្អបំផុត ដោយសារតែវាផ្ទុកទៅដោយជាតិកាបូអ៊ីដ្រាត ប្រូតេអ៊ីន និងជាតិសរសៃដែលអាចផ្តល់នូវអាស៊ីតអាមីណេទៅដល់រាងកាយប្រើប្រាស់បានច្រើនម៉ោង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អ្វីដែលល្អនោះគឺភេសជ្ជៈមួយនេះមានកាឡូរីទាប មិនអាចធ្វើឲ្យឡើងទម្ងន់ទេ តែអាចជួយអភិវឌ្ឈន៍សាច់ដុំកាន់តែល្អដោយគ្មានខ្លាញ់ថែមទៀត៕