ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលអ្នកគួរតែបោះបង់ចោលប្រសិនជាចង់បានកូន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- បុរសបើអង្គុយយូរ មិនកម្រើក នឹងអាចធ្វើឲ្យប៉ះពាល់ដល់ស្ពែម៉ាតូសូអ៊ីត។ នារីបើអង្គុយយូរតែមួយកន្លែង មិនធ្វើចលនា នឹងអាចធ្វើឲ្យប៉ះពាល់ដល់មេជីវិតញី ព្រមទាំងឈាមដើរមិនស្រួល។ ដូចនេះ ប្រសិនជាអ្នកទាំងពីរជាបុគ្គលិកក្រុមហ៊ុន មានការងារច្រើនត្រូវអង្គុយមួយកន្លែង ហើយចង់បានកូន អ្នកគួរតែងើបឡើងមកធ្វើចលនាខ្លះ ដោយអាចទៅបន្ទប់ទឹក ឬដើរទៅញ៉ាំទឹកបាន ព្រោះការងារធ្វើមិនចប់ឡើយ។ អ្នកគួរតែចេះគិតពីសុខភាព ទើបអ្នកអាចមានកូននឹងគេបាន។
- អ្នកដែលធ្វើការនៅមុខកុំព្យូទ័ររាល់ថ្ងៃ ដោយមើលក្នុងរយៈពេលយូរ ក៏មិនងាយមានកូនដែរ។ ដូចនេះ អ្នកគួរតែគ្រប់គ្រងពេលវេលាក្នុងការមើលកុំព្យូទ័រនេះឲ្យបានល្អ ទើបមិនប៉ះពាល់ដល់សុខភាពអ្នកទាំងពីរដែលចង់បានកូន។ ទម្លាប់២នេះ អ្នកគួរតែកែចេញ ដោយកែកាន់តែលឿនកាន់តែល្អ ទើបអ្នកមិនប្រឈមមុខនឹងការគ្មានកូន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)