ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់អាក្រក់របស់អ្នកម្តាយដែលអាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកម្តាយក្តៅខ្លួនខ្លាំងក្នុងកំឡុងពេលមានផ្ទៃពោះ នោះកូនកើតមកនឹងមានបញ្ញាមិនសូវឆ្លាតឡើយ ព្រោះខួរក្បាលរបស់កូនបានរងគ្រោះពេលនៅក្នុងផ្ទៃអ្នកម្តាយរួចមកហើយ។ ដូចនេះ អ្នកម្តាយគួរតែការពារខ្លួនពីការឆ្លងជំងឺផ្តាសាយដែលអាចបណ្តាលឲ្យក្តៅខ្លួន និងជំងឺផ្សេងទៀត ដើម្បីខួរក្បាលកូនក្នុងផ្ទៃ។
- អ្នកម្តាយដែលចូលចិត្តនៅជិតឆ្មា និងឆ្កែ ចូលចិត្តលេងជាមួយនឹងសត្វទាំងនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កូនជាខ្លាំង។ ដូចនេះ អ្នកគួរតែប្រយ័ត្នកុំនៅជិតសត្វទាំងនោះឲ្យសោះ។
- អ្នកម្តាយដែលចូលចិត្តផាត់មុខ ដោយប្រើម្សៅច្រើន នឹងធ្វើឲ្យកូនក្នុងផ្ទៃលូតលាស់មិនល្អឡើយ។ ដូចនេះ អ្នកមិនគួរប្រើម្សៅច្រើនក្នុងកំឡុងពេលមានផ្ទៃពោះឡើយ។ អ្នកមិនគួរចង់ស្អាត ហើយធ្វើឲ្យកូនក្នុងផ្ទៃមានរូបរាងមិនល្អនោះទេ។
- អារម្មណ៍របស់អ្នកម្តាយគួរតែស្ងប់ និងសប្បាយជានិច្ច ព្រោះបើអ្នកតែងមានអារម្មណ៍តានតឹង និងភ័យខ្លាចច្រើន កូនក្នុងផ្ទៃនឹងមានមាត់មិនស្អាតឡើយ ដោយរូបរាងអាចប្រែប្រួលបាន។
- ប្រសិនជាអ្នកចង់ឲ្យកូនក្នុងផ្ទៃមានសុខភាពល្អ នឹងមានរូបរាងពេញ អ្នកគួរតែចៀសពីការញ៉ាំស្រាក្នុងពេលមានផ្ទៃពោះ ព្រោះជាតិអាល់កុលអាចបំផ្លាញកូនអ្នកយ៉ាងងាយជាទីបំផុត។ ដូចនេះ អ្នកគួរតែកែទម្លាប់អាក្រក់ទាំងនេះចេញ ដើម្បីសុខភាពកូន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)