ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើក្នុងខែខាងមុខ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំមមី
ឆ្នាំមមី មានខួរក្បាលដែលលើសអ្នកដទៃ ថែមទាំងបំពេញការងារដោយយកចិត្តទុកដាក់ទៀតផង។ ទោះបីជាគេដឹងថាមិនអាចសម្រេចក៏ដោយ ក៏គេនៅតែបន្តប្រឹងប្រែង ដើម្បីទទួលបានជោគជ័យដែរ។ ជាពិសេស ក្នុងខែខាងមុខនេះ ជាខែដែលគេមិនខ្វះលុយចាយឡើយ ព្រោះទ្រព្យអាចចូលមកច្រើន។
ឆ្នាំច
បុគ្គលឆ្នាំចនេះ មិនធ្វើរឿងដែលប្រថុយទេ ដោយគេអាចឃើញលទ្ធផលទើបគេបញ្ចេញជាសកម្មភាព។ ជាហេតុដែលធ្វើឲ្យគេកាន់តែឡើងកាន់តែខ្ពស់។ ដូចនេះ ទ្រព្យដែលចូលមកក៏មិនទាបដែរ។
ឆ្នាំឆ្លូវ
ឆ្នាំឆ្លូវនេះ ជាបុគ្គលដែលតែងជួយអ្នកដទៃដោយមិនចង់បានការតបស្នងអ្វីទេ។ ដោយសារតែចរិតមួយនេះហើយ ទើបធ្វើឲ្យគេមិនខ្វះទ្រព្យ។ ដូចនេះ ទោះជាគេមិនសូវខំប្រឹងប្រែង ក៏អាចទទួលបានប្រាក់ច្រើនផងដែរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)