ខណៈពេលដែឡថ្នាំផ្សះមានប្រសិទ្ធភាពល្អក្នុងការសម្លាប់បាក់តេរី តែវាច្រើនតែមិនសូវមានឥទ្ធិពលល្អចំពោះប្រព័ន្ធរំលាយអាហារឡើយ។ ការឈឺក្រពះច្រើនតែជាផលរំខានមួយញឹកញាប់នៃការលេបថ្នាំផ្សះ ដោយសារតែវាអាចសម្លាប់បាក់តេរីធម្មតាក្នុងក្រពះថែមទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សំណាងដែរ យើងមានមធ្យោបាយមួយចំនួនដែលអ្នកអាចបន្ថយឱកាសនៃការឈឺក្រពះនៅពេលលេបថ្នាំផ្សះម្តងៗបាន។
ធ្វើទៅតាមការណែនាំរបស់គ្រូពេទ្យ
នៅពេលគ្រូពេទ្យចេញវេជ្ជបញ្ជាឲ្យអ្នកប្រើថ្នាំផ្សះ គាត់នឹងបង្ហាញច្បាស់ៗអំពីរបៀបនៃការលេបថ្នាំ។ ដូច្នេះចូរធ្វើទៅតាមការណែនាំរបស់គាត់សិន នោះនឹងបន្ថយការឈឺក្រពះហើយ។
ចូរស្វែងយល់ថាតើថ្នាំផ្សះគួរតែលេបជាមួយអាហារឬអត់
ថ្នាំផ្សះខ្លះត្រូវការលេបជាមួយអាហារ។ នេះដោយសារតែអាហារដើរតួនាទីជាសារធាតុបន្សាប ឬការពារថ្នាំផ្សះ ហើយក៏ការពារក្រពះកុំឲ្យធ្វើទុក្ខផងដែរ។ បើសិនជាថ្នាំអ្នកត្រូវការលេបជាមួយអាហារ ចូរប្រាកដថា អ្នកធ្វើបែបនេះគ្រប់ពេលលេបថ្នាំ។ ថ្នាំខ្លះក៏ត្រូវការលេបពេលពោះទទេដែរដូចជា Ampicillin និង Tetracycline។ យ៉ាងណាមិញ ថ្នាំខ្លះត្រូវការចៀសវាងការញ៉ាំផលិតផលធ្វើពីទឹកដោះគោដែរ ដូចជា Tetracycline ឬ Doxycycline។ ដើម្បីច្បាស់រឿងនេះ កុំភ្លេចសួរនាំគ្រូពេទ្យបន្ថែម។
ចូរប្រាកដថា អ្នកលេបថ្នាំផ្សះគ្រប់ចំនួនហើយ
ចូរធ្វើយ៉ាងណាឲ្យច្បាស់បន្តិចមុននឹងបេះថ្នាំលេបម្តងៗ ដោយចៀសវាងលេបលើសចំនួន។ ខណៈពេលដែលការលេបមិនគ្រប់ចំនួននឹងមិនសូវមានប្រសិទ្ធភាពសម្លាប់មេរោគ តែការលេបលើសចំនួនអាចបង្កហានិភ៧យដល់សុខភាពច្រើន លើសពីឈឺក្រពះទៅទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះដើម្បីច្បាស់រឿងនេះ អ្នកអាចប្រើវិធីកត់ត្រាបន្ថែមលើក្រដាសវេជ្ជបញ្ជាថ្នាំ ឬកញ្ចប់ថ្នាំ។
បង្កើនចំនួនបាក់តេរីល្អៗក្នុងរាងកាយ
ក្រៅពីប្រឆាំងនឹងបាក់តេរីអាក្រក់ក្នុងរាងកាយ ថ្នាំផ្សះក៏សម្លាប់បាក់តេរីល្អៗក្នុងរាងកាយដែរ។ នៅពេលបាក់តេរីល្អស្លាប់អស់ អ្នកអាចនឹងជួបបញ្ហាឈឺក្រពះបន្ថែម។ ចូរព្យាយាមស្តាបាក់តេរីល្អដល់ក្រពះវិញផង តាមរយៈការញ៉ាំប្រូបាយអូទិច ពីយ៉ាអួរ។ ខ្ទឹមសក៏ជាប្រភពដ៏ល្អមួយនៃប្រូបាយអូទិចដែរ៕