អ្នកអាចត្រឡប់ទៅផ្ទះវិញបានភ្លាមៗក្រោយពីធ្វើការគ្រៀវរួច ប៉ុន្តែអ្នកនឹងមានការឈឺចាប់ខ្លះៗក្នុងរួៈពេលពីរបីថ្ងៃដំបូង។ វាអាចត្រូវការពេលពីរខែឯណោះដើម្បីឲ្យការគ្រៀវនេះមានប្រសិទ្ធភាពពន្យាកំណើតបាន ដូច្នេះអ្នកក៏ត្រូវតែមានការប្រុងប្រយ័ត្នបន្ថែមដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែតើគួរធ្វើដូចម្តេចទើបអ្នកឆាប់ជាពីការគ្រៀវនេះលឿនទៅ?
ចៀសវាងការលេបថ្នាំរំលាយកំណកឈាមរយៈពេលពីរបីថ្ងៃ
អ្នកត្រូវចៀសវាងការលេបថ្នាំរំលាយកំណកឈាមយ៉ាងហោចណាស់ពីរបីថ្ងៃក្រោយពីគ្រៀវរួច។ ចូរប្រាកដថា អ្នកបានដឹងអំពីមុខងារថ្នាំទាំងអស់នៃថ្នាំដែលអ្នកត្រូវការលេបជាប្រចាំ។ ដោយសារតែការលេបថ្នាំរំលាយកំណកឈាមអាចធ្វើឲ្យហូរឈាមក្រោយគ្រៀវរួច ដូច្នេះអ្នកត្រូវតែចៀសវាងថ្នាំនេះឲ្យបាន។
សម្រាកឲ្យបានច្រើន
រឿងសំខាន់បំផុតដើម្បីឲ្យឆាប់ជាពីការគ្រៀវគឺសម្រាក។ អ្នកប្រហែលជាត្រូវការសម្រាកពីការអារពីរបីថ្ងៃ ឬកាត់បន្ថយការធ្វើការងារប្រចាំថ្ងៃសិន ដើម្បីជំរុញដល់ការជារបួស។ បើសិនជាការងាររបស់អ្នកមិនធ្ងន់ធ្ងរ ឬត្រូវលើកអ្វីធ្ងន់ៗទេ អ្នកអាចធ្វើវាវិញបាន។
តមសកម្មភាពផ្លូវភេទគ្រប់យ៉ាងរយៈពេលមួយសប្តាហ៍
ការបាញ់ទឹកកាមអាចជារឿងឈឺចាប់ ហើយពេលខ្លះអាចនាំឲ្យហូរឈាមក្នុងដំណាក់កាលដំបូងៗទៀតក្រោយពីគ្រៀវរួច។ ដូច្នេះហើយ អ្នកនឹងមិនអាចចូលរួមធ្វើសកម្មភាពផ្លូវភេទទាំងអស់ឡើយរយៈពេល ៧ថ្ងៃក្រោយពីគ្រៀវរួច។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនបាច់បារម្ភរឿងអសមត្ថភាពផ្លូវភេទ ឬលិង្គមិនអាចឡើងរឹងបានអី ព្រោះវានឹងមិនអាចកើតឡើងបានឡើយ។
កុំហែលទឹក ឬងូតទឹករយៈពេល ២៤ ទៅ ៤៨ម៉ោងក្រោយពីគ្រៀវរួច
អាស្រ័យទោតាមវិធីសាស្រ្តដែលគ្រូពេទ្យប្រើដើម្បីគ្រៀវដែរ តែអ្នកប្រហែលជាត្រូវប្រើជែសដេរនៅលើថង់ពងស្វាសក្រោយពីគ្រៀវរួច។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដើម្បីបង្ការការបង្ករោគ យកល្អគួរតែធ្វើយ៉ាងណាថែរក្សាស្នាមជែសដេរនោះឲ្យស្ងួត តាមរយៈកុំទាន់ងូតទឹក ឬហែលទឹកឲ្យសោះក្នុងរយៈពេលមួយថ្ងៃពីរដំបូង។ អ្វីដែលសំខាន់ កុំភ្លេចសួរគ្រូពេទ្យថាពេលណាអាចចាប់ផ្តើមងូតទឹក ឬហែលទឹកវិញបានផង៕