ជំងឺឬសគឺជាដុំសាច់ដែលដុះនៅលើស្បែកមួយប្រភេទដែលមិនមែនមហារីកទេ ហើយអាចកើតឡើងនៅគ្រប់កន្លែងនៃរាងកាយថ្វីបើវាកើតឡើងភាគច្រើននៅលើមុខ ប្រអប់ដៃ ប្រអប់ជើង និងប្រដាប់ភេទក៏ដោយ។ ឬសនេះបង្កឡើងដោយវីរុសម៉្យាងឈ្មោះថា Human Papillomavirus (HPV) ដែលអាចបង្ករោគនៅលើស្រទាប់ស្បែកខាងលើបំផុតរបស់យើងតាមរយៈការដាច់ដោចតិចតួចបាន។ ឬសនេះឆ្លងសាហាវណាស់ ជាពិសេសអ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយតែម្តង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែ យើងមានរបស់ពីរយ៉ាងដែលអ្នកអាចសាកល្បងបានព្យាបាលជំងឺឬសនេះដោយខ្លួនឯងនៅផ្ទះបានលើករណីដែលតិចតួច។
ទឹកខ្មេះផ្លែប៉ោម
ផលិតផលផលមួយនេះត្រូវបានគេរកឃើញថាមានប្រយោជន៍ចំពោះសុខភាពច្រើនណាស់ ហើយក្នុងនោះក៏មានព្យាបាលឬសលើស្បែកដែរ។ ទឹកខ្មេះផ្លែប៉ោមផ្ទុកទៅដោយសារធាតុ Citric Acid និងមានកំហាប់ Acetic Acid ខ្ពស់ សម្រាប់សម្លាប់វីរុសបាន (សម្លាប់វីរុសមហារីក HPV និងវីរុសផ្សេងៗទៀត)។ ប៉ុន្តែវាមិនអាចបង្កបញ្ហាលើជាលិកាដែលមានសុខភាពល្អឡើយ។ ចូរជ្រលួកសម្លីមួយដុំក្នុងទឹកខ្មេះនេះ ហើយយកមកលាបលើឬសដែលមើលឃើញ ហើយប្រើបង់រុំមួយយប់ និងប្តូរបង់ថ្មីនៅថ្ងៃបន្ទាប់។ ចូរធ្វើបែបនេះឲ្យបានច្រើនថ្ងៃរហូតដល់ឃើញធូរស្រាល។ ចូរចាំថា ការលាបទឹកខ្មេះផ្លែប៉ោមនេះអាចធ្វើឲ្យមានអារម្មណ៍ក្រហាយតិចតួច ឬហើមនៅស្បែកជុំវិញកន្លែងឬស ប៉ុន្តែវានឹងបាត់ទៅវិញលឿនទេ។ ក្រោយពីលាបរយៈពេលមួយសប្តាហ៍ ឬសនោះគួរតែក្លាយទៅជាពណ៌ខ្មៅ ហើយជ្រុះចេញ។ បន្ទាប់មកស្បែកថ្មីនឹងដុះមកជំនួសវិញ។
ប្រើខ្ទឹមស
ខ្ទឹមសគឺជាវិធីព្យាបាលដោយខ្លួនឯងមួយប្រភេទ ដែលត្រូវបានគេប្រើប្រាស់ដើម្បីព្យាបាលជំងឺជាច្រើនថ្វីបើវាត្រុវបានគេរកឃើញថា មានសមត្ថភាពប្រឆាំងនឹងបាក់តេរីខ្លាំងក៏ដោយ។ តែវាក៏អាចសម្លាប់វីរុសបានដែរ រួមទាំងវីរុស HPV ផងដែរ។ ចូរដុំខ្ទឹមស ហើយយកតែទឹករបស់វា មកលាបលើកន្លែងដែលមានឬសនោះដោយផ្ទាល់ចំនួនពីរដងក្នុងមួយថ្ងៃ រយៈពេលមួយទៅពីរសប្តាហ៍។ នៅពេលលាបវារួច ចូរប្រើបង់រុំបិតរយៈពេលពីរបីម៉ោង ចាំលាបវាម្តងទៀត។ យកល្អគួរតែលាបវានៅពេលមុនចូលគេង ដើម្បីឲ្យសារធាតុ Allicin របស់ខ្ទឹមស ជ្រាប់ចូលទៅក្នុងដុំសាច់ឬសបានជ្រៅ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) តាមការសិក្សាបានឲ្យដឹងថា សារធាតុ Chloroform ដែលចម្រាញចេញពីខ្ទឹមសត្រូវបានគេរកឃើញថា អាចព្យាបាលជំងឺឬសជាទាំងស្រុងក្រោយពីប្រើបាន ពីរបីសប្តាហ៍ ហើយវាក៏មិនឃើញមានការកើតឡើងវិញទៀតដែរនៅរយៈពេល ៤ខែក្រោយ៕