កាលពីអត្ថបទមុនៗ មិត្តអ្នកអានអត្ថបទទាំងអស់ប្រហែលជាធ្លាប់ដឹងរួចមកហើយ អំពីសារៈសំខាន់នៃការថែរក្សាសុខភាពដើម្បីជួយឲ្យក្រពេញប្រូស្តាតមានសុខភាពល្អ និងការពារពីជំងឺមហារីកក្រពេញមួយនេះ។ ម៉្យាងវិញទៀត ខ្ញុំក៏បានបង្ហាញអំពីសារៈសំខាន់នៃការហាត់ប្រាណដើម្បីជំរុញដល់សុខភាពក្រពេញប្រូស្តាតផងដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែតាមរយៈអត្ថបទមួយនេះ ខ្ញុំនឹងលើកយកនូវចំណុចសំខាន់ៗទាក់ទងនឹងរបៀបរស់នៅ និងរបបអាហារដើម្បីការពារខ្លួនពីជំងឺមហារីកក្រពេញប្រូស្តាតវិញម្តង។ 

រួមភេទឲ្យបានញឹកញាប់

មធ្យោបាយមួយដែលអ្នកអាចបន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាតបានគឺរួមភេទឲ្យបានច្រើន។ តាមការសិក្សារបស់ប្រជាជនអូស្រ្តាលីបានឲ្យដឹងថា បើសិនជាអ្នកសម្រេចកាមដោយខ្លួនឯងចាប់ពី ៥ដងក្នុងមួយសប្តាហ៍ឡើងទៅ អ្នកទំនងជាអាចបន្ថយការឱកាសកើតជំងឺមហារីកក្រពេញប្រូស្តាតរហូតដល់ ៣៤ភាគរយនៅអាយុ ៧០ឆ្នាំ។ ដូចគ្នានេះដែរ ការរួមភេទក៏ជាជម្រើសដ៏ល្អដែរបើសិនជាអ្នកមានដៃគូរជីវិតហើយ។ ចំពោះមូលហេតុនោះគឺថា ការធ្វើឲ្យចេញទឹកកាមជាញឹកញាប់ ប្រៀបបានដូចជាបញ្ចេញចោលនូវភ្នាក់ងារបង្កជំងឺមហារីកចោលច្រើនអ៊ីចឹងដែរ។ 

កាត់បន្ថយការញ៉ាំសាច់ក្រហម និងផលិតផលធ្វើពីទឹកដោះគោ

បើសិនជាអ្នកកំពុងតែព្យាយាមកាត់បន្ថយការញ៉ាំខ្លាញ់ អ្នកគួរតែកាត់បន្ថយការញ៉ាំសាច់ក្រហម និងផលិតផលធ្វើពីទឹកដោះគោផង។ បើសិនជាអ្នកបន្ថយ ឬលុបបំបាត់ការញ៉ាំសាច់ក្រហម ផលិតផលធ្វើពីទឹកដោះគោ និងស៊ុត អ្នកនឹងបន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាតតាមជាមួយគ្នាដែរ។

បង្កើនការញ៉ាំសណ្តែកសៀង

ការញ៉ាំផលិតផលធ្វើពីសណ្តែកសៀងគឺជាជម្រើសអាហារមួយផ្សេងទៀតដែលអាចបន្ថយការកើតមហារីកក្រពេញប្រូស្តាតបាន។ ផលិតផលធ្វើពីសណ្តែកសៀងផ្ទុកទៅដោយសារធាតុ Isoflavones ដែលជាសារធាតុធម្មជាតិមានលក្ខណៈដូចអ័រម៉ូន អេស្រ្តូជែនដែរ។ តាមការពិសោធន៍ វាត្រូវបានគេទទួលស្គាល់ថា អាចទប់ស្កាត់ការលូតលាស់កោសិកាមហារីកក្រពេញប្រូស្តាតបាន។ 

ញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន

កាលណាអ្នកញ៉ាំបន្លែ និងផ្លែឈើច្រើន វានឹងបន្ថយការកើតមហារីកក្រពេញប្រូស្តាតកាន់តែច្រើនដែរ។ បន្លែដូចជា ប៉េងប៉ោះផ្ទុកទៅដោយសារធាតុ Lycopene ដែលជាសារធាតុត្រូវបានគេរកឃើញថា អាចបន្ថយការប្រឈមនឹងមហារីកក្រពេញប្រូស្តាតសរុប ៣៥ភាគរយ និងមហារីកក្រពេញប្រូស្តាតដំណាក់កាលធ្ងន់ធ្ងរបាន ៥០ភាគរយឯណោះ។ 

ញ៉ាំស្រាក្រហម

អ្នកគួរតែគិតគូរលើការញ៉ាំស្រាក្រហមខ្លះដើម្បីបន្ថយការកើតមហារីកក្រពេញប្រូស្តាត។ សម្បករបស់ទំពាំងបាយជូរពណ៌ក្រហមផ្ទុកទៅដោយសារធាតុ Reveratrol ខ្ពស់ ដែលជាអង់ទីអុកស៊ីដង់ជួយទប់ស្កាត់ការលូតលាស់របស់មហារីកក្រពេញប្រូស្តាតបាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ថ្វីបើវាល្អមែន តែគួរតែញ៉ាំក្នុងកម្រិតមធ្យមបានហើយ ឬកុំឲ្យលើសពីរកែវ ឬ ២៩៥មីលីលីត្រក្នុងមួយថ្ងៃ។

ញ៉ាំតែបៃតង

ការញ៉ាំតែបៃតងក៏ជួយបន្ថយការកើតមហារីកក្រពេញប្រូស្តាតបានដែរ។ ក្នុងតែបៃតងផ្ទុកទៅដោយសារធាតុ Polyphenols ដ៏ខ្ពស់ ជាពិសេស Catechins ដែលផ្តល់ការការពារនឹងជំងឺមហារីកក្រពេញប្រូស្តាតបាន។ យកល្អគួរតែញ៉ាំតែបៃតងជាមួយអាហារពេលព្រឹក ឬថ្ងៃបានហើយ ដើម្បីបន្ថយការកើតមហារីកក្រពេញប្រូស្តាត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង