ភាពរីករាយមិនមែនគ្រាន់តែជាអារម្មណ៍មួយឡើយ ប៉ុន្តែវាក៏ជាប់ទាក់ទងទៅនឹងដំណើរការនៃធាតុគីមីក្នុងរាងកាយផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជាពិសេសនោះ គឺពាក់ព័ន្ធជាមួយអ័រម៉ូនដែលជួយអោយពួកយើងមានអារម្មណ៍រីករាយ និងដើរតួនាទីយ៉ាងសំខាន់បំផុតមួយក្នុងភាពប្រែប្រួលនៃអារម្មណ៍ ព្រមទាំងសមត្ថភាពដើម្បីមានអារម្មណ៍ល្អប្រសើរ។ កង្វះនៃអ័រម៉ូនមួយចំនួនក្នុងរាងកាយអាចបណ្ដាលអោយមានអារម្មណ៍មិនសប្បាយចិត្ត និងសូម្បីតែបង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តគួរអោយព្រួយបារម្ភ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈដែលអាចលេចឡើងនៅពេលរាងកាយខ្វះអ័រម៉ូនរីករាយ ៖
១. ឃ្លានទទួលទានផ្អែមៗ និងអាហារបែបម្ស៉ៅៗ
ប្រសិនបើរាងកាយទាមទារជាតិផ្អែម ឬស្ករ និងអាហារបែបម្ស៉ៅៗនោះអាចមានន័យថាកម្រិតនៃអ័រម៉ូន
serotonin កំពុងធ្លាក់ចុះទាបហើយ។ អាហារផ្អែមៗនិងបែបម្ស៉ៅ គឺមានប្រសិទ្ធិភាពជម្រុញអ័រម៉ូន
serotonin ដែលជួយបង្កើនអារម្មណ៍ល្អប្រសើរ។ ជាលទ្ធផលនៅពេលកម្រិតនៃអ័រម៉ូន
serotonin ធ្លាក់ចុះ នោះរាងកាយនឹងធ្វើអោយអ្នកមានអារម្មណ៍ឃ្លានអាហារបែបនេះម្ដងទៀត។
២. កើនទម្ងន់
កង្វះនៃអ័រម៉ូន dopamine អាចបណ្ដាលអោយកើនទម្ងន់។ នោះក៏ព្រោះតែអ្នកបានទទួលទានជាតិផ្អែមនិងអាហារមិនល្អចំពោះសុខភាពផ្សេងទៀតច្រើនពេកកំឡុងពេលព្យាយាមរក្សាតុល្យភាពនៃ
អ័រម៉ូន dopamine ក្នុងរាងកាយ។ អាហារផ្អែមៗងាយនឹងធ្វើអោយអ្នកញៀនទទួលទានមិនឈប់។
៣. ឈឺសុដន់
កង្វះនៃអ័រម៉ូនមួយផ្សេងទៀតដែលជះឥទ្ធិពលលើអារម្មណ៍នោះ គឺអ័រម៉ូន estrogen។ ស្ត្រីដែលមានផ្ទុកកម្រិតនៃអ័រម៉ូន estrogen ទាប គឺងាយនឹងជួបប្រទះអាការៈឈឺសុដន់។ វាច្រើនកើតឡើងកំឡុងពេលមករដូវ។
៤. ឈឺក្បាល
អាការៈឈឺក្បាល ជាពិសេសឈឺប្រកាំងអាចកើតឡើងដោយសារកង្វះនៃអ័រម៉ូន progesterone
អ័រម៉ូនមួយផ្សេងទៀតដែលមានឥទ្ធិពលលើអារម្មណ៍។ អ័រម៉ូននេះ គឺសំខាន់ណាស់កំឡុងពេលមានផ្ទៃពោះដោយសារវាដើរតួនាទីចាំបាច់ក្នុងការទប់ស្កាត់បញ្ហានានាដែលអាចកើតឡើងកំឡុងពេលមានផ្ទៃពោះ។
៥. គេងមិនលក់
ការគេងមិនលក់ គឺជាអាការៈទូទៅបំផុតមួយនៃបញ្ហាអ័រម៉ូន serotonin ធ្លាក់ចុះទាប។ ការគេងមិនលក់ធ្វើអោយអារម្មណ៍មានភាពប្រែប្រួលឆាប់រហ័ស។ អ្នកដែលប្រឈមមុខនឹងបញ្ហាស្ត្រេស ធ្លាក់ទឹកចិត្ត និងមានរបៀបរស់នៅមិនស្រួល គឺងាយកើតជំងឺគេងមិនលក់ណាស់។
៦. ញ័រដៃ
អាការៈញ័រដៃអាចកើតឡើងដោយកង្វះអ័រម៉ូន dopamine ក្នុងរាងកាយដែលបណ្ដាលអោយកន្ត្រាក់សាច់ដុំមិនអាចគ្រប់គ្រងបាន៕