នៅពេលអាយុកាន់តែច្រើន ការប្រែប្រួលរបស់រាងកាយក៏កាន់តែច្រើនដែរ។ ហើយដំណាក់កាលមួយដែលខ្លាំងបំផុតសម្រាប់ជីវិតស្រ្តីគ្រប់រូបនោះ គឺការរ៉ាំងរដូវតែម្តង ដែលធ្វើឲ្យមានការប្រែប្រួលអ័រម៉ូនខ្លាំងរហូតដល់មានបញ្ហាផ្លូវអារម្មណ៍ ក្តៅពេញខ្លួន និងឡើងទម្ងន់ជាដើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ អ្វីដែលស្រ្តីភាគច្រើនមិនបានដឹងនោះគឺថា ការរ៉ាំងរដូវអាចប្រឈមនឹងបញ្ហាសុខភាពបេះដូងទៀត។ ថ្វីបើកត្តាផ្សេងៗដូចជា អាយុ និងប្រវត្តិគ្រួសារធ្លាប់កើតជំងឺបេះដូង ដែលវាមិនអាចផ្លាស់ប្តូរបានក៏ដោយ តែគាត់ក៏អាចបន្ថយការប្រឈមនឹងជំងឺបេះដូងនេះបានតាមរយៈការផ្លាស់ប្តូររបៀបរស់នៅមួយចំនួន។ 

ខណៈពេលដែល ការរ៉ាំងរដូវគឺជារឿងធម្មជាតិ ការថយចុះរបស់អ័រម៉ូនអេស្រ្តូជែនគឺមានឥទ្ធិពលទៅលើរាងកាយដោយសារតែអ័រម៉ូននោះជួយការពារស្រ្តីពីជំងឺបេះដូងបាន។ ខាងក្រោមនេះគឺជាហេតុផលដែលនាំឲ្យស្រ្តីរ៉ាំងរដូវរួចងាយនឹងកើតជំងឺបេះដូង៖

  • ការថយចុះរបស់អ័រម៉ូនអេស្ត្រូជែនក្រោយរ៉ាំងរដូវ នឹងធ្វើឲ្យសរសៃឈាមទៅជារឹង និងមិនសូវមានភាពយឺត ដែលជាហេតុនាំឲ្យកើតជំងឺលើសសម្ពាធឈាម និងប្រឈមខ្លាំងនឹងជំងឺបេះដូងតែម្តង។
  • រឿងដែលកើតមានជាញឹកញាប់នោះគឺថា ស្រ្តីក្រោយរ៉ាំងរដូវរួចមានកូឡេស្តេរ៉ុលក្នុងឈាមខ្ពស់ ជាពិសេសកូឡេស្តេរ៉ុលអាក្រក់តែម្តង ដូច្នេះវាពិតជាប្រឈមខ្លាំងនឹងជំងឺបេះដូងសរសៃឈាមណាស់។ 
  • ការធាត់ ឬឡើងទម្ងន់នៅម្តុំក្បាលពោះក្រោយរ៉ាំងរដូវក៏ជាហេតុនាំឲ្យកើតជំងឺបេះដូងខ្ពស់ដែរ។ 
  • អ្វីដែលមិនសូវមានគេដឹងនោះគឺថា ស្រ្តីរ៉ាំងរដូវរួចងាយនឹងរ៉េស៊ីស្តង់នឹងអាំងស៊ុយលីន ព្រមទាំងកើតជំងឺទឹកនោមផ្អែមណាស់។ ហើយកាលណាកើតជំងឺនេះហើយគឺពិតជាប្រឈមខ្ពស់នឹងជំងឺបេះដូង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • កាលណាស្រ្តីឈានដល់អាយុ ៥០ឆ្នាំ គាត់ពិតជាងាយមានបញ្ហាបេះដូងដើរខុសចង្វាក់ណាស់៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង