មនុស្សភាគច្រើនប្រហែលជាអាចមានបញ្ហាទាក់ទងនឹងក្រពះពោះវៀនរហូតដល់កើតអាការៈ ទល់លាមក និងរាករូសបាន។ អ្នកក៏ប្រហែលជាមិនសប្បាយចិត្តនឹងការពុលចំណីអាហារ ឬឈឺក្នុងក្រពះយ៉ាងហោចណាស់ម្តង ឬពីរដែរក្នុងជីវិត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខណៈពេលដែលជំងឺរលាកខ្នែងពោះវៀនមិនសូវជាកើតមានជាញឹកញ៉ាប់នោះ តែក៏មាន៥ភាគរយដែរ ដែលកើតឡើងលើប្រជាជនទាំងអស់។ យ៉ាងណាមិញ បើសិនជាអ្នកមានជំងឺរលាកខ្នែងពោះវៀនមែន ហើយមិនបានព្យាបាលទេ នោះវាអាចនឹងធ្លាយដែលករណីនេះពិតជាគ្រោះថ្នាក់ដល់អាយុជីវិតបាន។
យ៉ាងណាមិញ មិនមែនគ្រប់ជំងឺរលាកខ្នែងពោះវៀនទាំងអស់សុទ្ធតែបណ្តាលឲ្យបែកទាំងអស់ទេ ប៉ុន្តែកាលណាជំងឺនេះមិនបានរកឃើញកាន់តែយូរ វានឹងប្រឈមកាន់តែខ្ពស់។ ខាងក្រោមនេះគឺជាអាការៈប្រកាសអាសន្នមួយចំនួនដែលអ្នកគួរតែទៅជួបពេទ្យជាបន្ទាន់ព្រោះ ខ្នែងពោះវៀនអាចនឹងបែកនាពេលឆាប់ៗនេះហើយ។
- ឈឺពោះខ្លាំងជាងធម្មតា ឬឈឺខ្លាំងដែលមិនធ្លាប់ជួបពីមុនសោះ
- កំពុងតែក្អួត ចង្អោ និងមិនឃ្លានអាហារ
- ត្រូវការចូលទៅបន្ទប់ទឹកច្រើនជាងធម្មតាដោយសារតែរាករូស
- ក្តៅខ្លួន ឬគ្រុនញ៉ាក់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចាប់ផ្តើមវង្វេងវង្វាន់ ដោយសារតែការបង្ករោគកាន់តែធ្ងន់ធ្ងរទៅហើយ៕