វាអាចជារឿងពិបាកព្យាបាលបន្តិចនៅពេលមនុស្សម្នាក់កើតជំងឺផ្តាសាយហើយ។ វាមិនខុសគ្នានឹងជំងឺផ្សេងៗឡើយ ការដែលជំងឺនោះត្រូវបានការពារ ឬបង្ការ វាពិតជារឿងល្អជាងការព្យាបាលពេលឈឺ។ យ៉ាងណាមិញ សម្រាប់ជំងឺផ្តាសាយនេះ ភាគច្រើនបង្កឡើងដោយវីរុស ហើយអាចទាក់ទងនឹងអនាម័យមិនល្អ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែតាមការសិក្សាជាច្រើនបានឲ្យដឹងថា ការបង្ការជាមួយនឹងការចាក់វ៉ាក់សាំង ពិតជារឿងមួយដែលល្អបំផុត។
ថ្វីបើវាមិនមានការព្យាបាលជាទៅលើជំងឺផ្តាសាយក៏ដោយ តែអ្នកអាចចាក់វ៉ាក់សាំងដើម្បីបង្ការវីរុសបង្កជំងឺនេះជារៀងរាល់ឆ្នាំបាន។ រឿងនេះអាចពង្រឹងដល់ប្រព័ន្ធភាពស៊ាំក្នុងខ្លួនដើម្បីបង្ការជំងឺនេះក្នុងរដូវជំងឺផ្តាសាយបាន។ ចូរពិគ្រោះជាមួយគ្រូពេទ្យថាតើការចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយជាជម្រើសដ៏ល្អសម្រាប់អ្នកឬអត់។
អ្នកត្រូវតែចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយជារៀងរាល់ឆ្នាំ។ វ៉ាក់សាំងដែលចាក់តាំងពីឆ្នាំមុនមិនអាចមានប្រសិទ្ធភាពរហូតដល់រដូវកាលជំងឺផ្តាសាយថ្មីឡើយ។ មនុស្សគ្រប់គ្នាដែលមានអាយុចាប់ពី ៦ខែ ទៅ ៦៥ឆ្នាំ អាចចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយបានទាំងអស់។ ចូរចាំថា ការឈឺចាប់ខ្លះអាចជារឿងធម្មតាទេ ដែលកើតឡើងនៅកន្លែងចាក់។
អ្នកក៏ប្រហែលជាអាចទទួលវ៉ាក់សាំងក្នុងទម្រងជាស្ព្រាយបាញ់ច្រមុះបានដែរ។ វាមិនដូចគ្នានឹងថ្នាំចាក់ទេ គឺវាជាប្រភេទវ៉ាក់សាំងដែលខ្សោយបន្តិចសម្រាប់វីរុស ដូច្នេះ អ្នកក៏ត្រូវតែមានប្រព័ន្ធភាពស៊ាំខ្លាំង និងសុខភាពល្អដែរក្នុងការប្រើប្រាស់វ៉ាក់សាំងប្រភេទស្ព្រាយនេះ។ បើសិនជាអ្នកកំពុងតែព្យាបាលជំងឺដោយប្រើថ្នាំមហារីក ឬប្រព័ន្ធភាពស៊ាំចុះខ្សោយទៀតនោះ អ្នកពិតជាមិនអាចប្រើវ៉ាក់សាំងនេះបានឡើយ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) លើសពីនេះទៅទៀត បើសិនជាអ្នករស់នៅជាមួយមនុស្សមានប្រព័ន្ធភាពស៊ាំចុះខ្សោយ អ្នកមិនគួរតែប្រើប្រាស់ស្ព្រាយឡើយ។
ចូរប្រាប់រាល់ផលរំខានផ្សេងៗរបស់វ៉ាក់សាំងនេះដូចជា ក្តៅខ្លួន ឬឈឺខ្លួនដល់គ្រូពេទ្យបានដឹងផង ជាពិសេសបើសិនជាវាកើតឡើងជាប់រហូត៕