ជំងឺបេះដូងគឺជាឃាតករសម្លាប់មនុស្សច្រើនជាងគេងចំណាត់ថ្នាក់លេខមួយ។ ជំងឺគាំងបេះដូងគឺជាជំងឺមួយដែលកើតឡើងភ្លាមៗ ហើយក៏ធ្វើឲ្យស្លាប់ភ្លាមៗបានដែរ។ វាច្រើនតែកើតឡើងលើមនុស្សដែលមានអាយុច្រើន ជាមួយនឹងបញ្ហាបេះដូងសរសៃឈាម ប៉ុន្តែវាក៏អាចកើតឡើងលើមនុស្សគ្រប់វ័យ ឬភេទដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាអ្នកមិនជឿថា អ្នកអាចជាមនុស្សមានជំងឺគាំងបេះដូងក៏ដោយ យកល្អគួរតែធ្វើរឿងខាងក្រោមនេះផងដើម្បីចៀសវាងការកើតជំងឺនេះបាន៖
ហាត់ប្រាណ
ការហាត់ប្រាណគឺជាមធ្យោបាយដ៏អស្ចារ្យបំផុតក្នុងការបង្កើនការចុះទាបនៃកូឡេស្តេរ៉ុលអាក្រក់ និងជួយឲ្យបេះដូងមានសុខភាពល្អ។ ចូរផ្តោតសំខាន់ទៅលើការហាត់ប្រាណដូចជា រត់កីឡា ជិះកង់ និងដើរលឿនៗ។ យកល្អគួរតែធ្វើឲ្យបាន ៣០នាទីក្នុងមួយថ្ងៃ។
ញ៉ាំអាហារផ្តល់សុខភាព
ប្រេងអូលីវ សណ្តែកដី និងត្រីគឺជាប្រភពនៃជាតិខ្លាញ់ដ៏ល្អ ដែលអាចជួយការពារបេះដូងអ្នកបាន។ ចូរចៀសវាងអាហារដែលមានជាតិខ្លាញ់ Saturated និង Trans Fats ខ្ពស់។ អាហារកៃឆ្នៃក៏ត្រូវតែចៀសវាងដែរ។
ឈប់ជក់បារី
ការជក់បារីនឹងដាក់សម្ពាធទៅលើបេះដូង ហើយក៏ធ្វើឲ្យប្រឈមកាន់តែខ្លាំងនឹងជំងឺគាំងបេះដូងដែរ។ បើសិនជាអ្នកមានបញ្ហាបេះដូង យកល្អគួរតែផ្តាច់បារីចោលតែម្តងទៅ។
ពិគ្រោះជាមួយគ្រូពេទ្យ
មានថ្នាំច្រើនប្រភេទណាស់ដែលអាចជួយគ្រប់គ្រងកូឡេស្តេរ៉ុលអាក្រក់បាន ហើយក៏ការពារបេះដូងបានដែរ។ ចូរធ្វើការពិនិត្យកូឡេស្តេរ៉ុលអ្នកជាទៀងតាត់ ហើយបើសិនជាអ្នកមានការប្រឈមមុខ ចូរសួរគ្រូពេទ្យបន្ថែមថាត្រូវការប្រើថ្នាំដើម្បីការពារឬអត់។
លេបថ្នាំអាស្ពីរីនជាប្រចាំថ្ងៃ
បើសិនជាអ្នកធ្លាប់មានជំងឺគាំងបេះដូង ចូរពិគ្រោះជាមួយគ្រូពេទ្យថាតើគាត់អាចផ្តល់ជាការលេបថ្នាំអាស្ពីរីនជាប្រចាំថ្ងៃបានទេ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)គ្រូពេទ្យអាចនឹងចេញឲ្យប្រើថ្នាំនេះពីកម្រិត ៨១មីលីក្រាម ទៅ ៣២៥មីលីក្រាម តែកម្រិតទាបអាចមានប្រសិទ្ធភាពជាង៕