មានអាហារច្រើនណាស់ដែលអ្នកគួរតែបញ្ចូលក្នុងរបបអាហារបើសិនជាសន្លាក់អ្នកងាយនឹងឈឺច្រើន។ ប៉ុន្តែក៏មានអាហារជាច្រើនដែលគួរតែចៀសវាងដែរបើសិនជាអ្នកចង់បំបាត់ការឈឺចាប់ក្នុងសន្លាក់នោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះតើអាហារអ្វីដែលអ្នកគួរតែចៀសវាងទៅបើសិនជាមិនចង់ឈឺសន្លាក់បន្ថែមទៀត?

ទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោ

ទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោគឺជាប្រភពដ៏អស្ចារ្យនៃជាតិកាលស្យូម ដែលរាងកាយត្រូវការដើម្បីជួយឲ្យឆ្អឹងរឹងមាំ និងបន្ថយការកើតជំងឺពុកឆ្អឹង។ ប៉ុន្តែផលិតផលទាំងនេះក៏អាចធ្វើឲ្យមានការរលាកដល់ជាលិកាទន់ៗរបស់សន្លាក់ដែរ។ ដូច្នេះបើសិនជាអ្នកចេះតែយល់ថាឈឺ ឬគាំងក្នុងសន្លាក់ជាប់ យកល្អគួរតែតមអាហារនេះសិន។ 

ញ៉ាំប្រៃ

មនុស្សគ្រប់គ្នាដឹងហើយថា អាហារប្រៃមិនល្អចំពោះសុខភាពទេ ជាពិសេសបេះដូងតែម្តង ដោយសារតែវាធ្វើឲ្យលើសសម្ពាធឈាមបាន។ តែការញ៉ាំប្រៃច្រើនក៏អាចនាំឲ្យខូចសន្លាក់បានដែរ ដោយសារតែជាតិសូដ្យូមនឹងទៅកកកុញក្នុងសន្លាក់ ដែលជាហេតុនាំឲ្យសន្លាក់ងាយនឹងឈឺ ឬហើម ជាមួយនឹងការលើសសម្ពាធឈាមទៀត។ 

ញ៉ាំផ្អែមពេក

តាមពិតទៅមិនសូវមាននរណាដឹងច្រើនអំពីការពិតរបស់ជាតិផ្អែមឡើយ ជាពិសេសវាធ្វើឲ្យមានការរលាក និងអាចបង្កជាការឈឺចាប់ដល់សន្លាក់ថែមទៀតផង។ ក្រៅពីនេះ របបអាហារដែលមានជាតិផ្អែមខ្ពស់ គឺងាយនឹងឡើងទម្ងន់ រហូតដល់ដាក់សម្ពាធដល់សន្លាក់ កែងជើង ជង្គង់ និងត្រគាក ដែលធ្វើឲ្យវាងាយនឹងរងការឈឺចាប់ណាស់។ 

អាហារចៀន ឬឆា

យកល្អអ្នកគួរតែចៀសឲ្យឆ្ងាយពីអាហារមានជាតិខ្លាញ់ច្រើនៗផង ព្រោះវាមិនស័ក្តិសមសម្រាប់អ្នកដែលកំពុងតែមានបញ្ហាសន្លាក់ទេ។ អាហារមានជាតិខ្លាញ់បែបនេះអាចធ្វើឲ្យមានការរលាកច្រើន ដោយមិនរើសមុខថាចំពោះតែសន្លាក់មួយមុខឡើយ។ យ៉ាងណាមិញ ការញ៉ាំអាហារខ្លាញ់ច្រើនក៏ងាយនឹងធ្វើឲ្យធាត់លើសទម្ងន់ដែរ។ 

ផលិតផលកៃឆ្នៃ

យោងទៅតាមអជ្ញាធរសុខាភិបាល អ្វីៗទាំងអស់ដែលកៃឆ្នៃអាចធ្វើឲ្យសន្លាក់រងការឈឺចាប់បានទាំងអស់។ ដោយសារតែអាហារទាំងនេះផ្ទុកទោដោយសារធាតុគីមីច្រើន ដែលធ្វើឲ្យកើតជាការរលាកតែម្តង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្រៅពីនេះអាហារកៃឆ្នៃសម្បូរជាតិផ្អែម និងប្រៃណាស់។ 

គ្រឿងស្រវឹង

អ្នកជំនាញនិយាយថា ការញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមអាចផ្តល់ផលល្អចំពោះសុខភាព តែបើញ៉ាំច្រើនវិញ នឹងបង្កជាបញ្ហាដល់សុខភាពវិញ ហើយក្នុងនោះក៏មានការឈឺសន្លាក់ផងដែរ៕