កុមារគ្រប់រូបត្រូវតែទទួលបានការអប់រំ ព្រោះការអប់រំទាំងនេះអាចធ្វើឱ្យគេក្លាយជាមនុស្សល្អ ដូចនេះអ្នកគួរតែអប់រំកូនតាំងពីអាយុ០ មានន័យថាតាំងពីកើតចេញពីពោះ។តើអ្នកគួរតែអប់រំទារកដូចម្តេចខ្លះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកត្រូវតែឧស្សាហ៍និយាយជាមួយកូនតាំងពីគេកើតចេញពីពោះ ហើយឱ្យគេស្តាប់តន្ត្រីឱ្យបានច្រើន ស្តាប់កម្មវិធីដែលនិយាយអង់គ្លេស ស្តាប់រឿងនិទានដែលអ្នកនិយាយឱ្យគេស្តាប់ជាដើម ព្រោះការអប់រំទាំងអស់នេះនឹងធ្វើឱ្យកូនក្លាយជាមនុស្សដែលពូកែនៅពេលធំឡើង។
- អ្នកត្រូវតែឱ្យកូនប្រាស្រ័យទាក់ទងជាមួយអ្នកដទៃឱ្យបានច្រើន ដោយក្រោយពេលដែលចេញខែរួច អ្នកត្រូវតែនាំគេទៅគ្រប់ទីកន្លែងតាមអ្នក ព្រោះការធ្វើបែបនេះដើម្បីឱ្យកូនបាត់នូវភាពខ្លាចមនុស្សដែលចំលែក គេនឹងហ៊ាននិយាយជាមួយមនុស្សគ្រប់រូបនៅពេលដែលគេធំ។
- អ្នកក៏អាចយកគំនូររបស់មនុស្សដែលល្បីៗលើពិភពលោកឱ្យកូនមើលដែរ ហើយអាចបកស្រាយពីគំនូរនេះឱ្យកូនស្តាប់ នោះយូរទៅគេនឹងចូលចិត្ត ធំឡើងគេនឹងក្លាយជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់។
- អ្នកអាចច្រៀនឱ្យកូនស្តាប់បាន ព្រោះចម្រៀនទាំងនេះអាចធ្វើឱ្យកូនសប្បាយរីករាយ ហើយក្លាយជាក្មេងដែលរស់រវើកនៅពេលធំឡើង។
- អ្នកត្រូវតែឧស្សាហ៍ឱបកូន និងថើបកូនដើម្បីអាចឱ្យកូនទទួលបានអារម្មណ៍សុវត្ថិភាពពីអ្នក ថែមទាំងអាចទទួលបានភាពកក់ក្តៅ និងការស្រលាញ់ពីអ្នក នោះគេនឹងមិនក្លាយជាក្មេងដែលមានភាពឯកកោរឡើយ ហើយគេក៏មិនក្លាយជាក្មេងទំនើងដែរនៅពេលដែលគេធំឡើង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855