ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីមនុស្សស្រីដែលពិបាកក្នុងការពរពោះខ្លាំងណាស់។ តើមាននរណាខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- មនុស្សស្រីដែលមានទម្លាប់រស់នៅមិនល្អ ដោយតែងចូលគេងយប់ជ្រៅ ពិសារអាហារមិនទៀងពេល ចូលចិត្តបរិភោគក្នុងពេលយប់ជ្រៅ។ នារីប្រភេទនេះ នឹងមានរដូវមកមិនទៀងទេ។ ពេលដែលរដូវមិនទៀង អ្នកនឹងមិនមានកូនបានសម្រេចឡើយ ទោះខំយ៉ាងណាក៏ដោយ។
- នារីដែលទុកការងារជាសំខាន់ និងចំបងជាងគេ។ មនុស្សស្រីប្រភេទនេះ នឹងអាចធ្វើការគ្មានដឹងម៉ោងឡើយ ដោយតែងប្រឈមមុខនឹងសម្ពាធខ្ពស់ក្នុងការងារ។ ជាហេតុដែលធ្វើឲ្យគេមិនងាយមានកូនឡើយ។
- មនុស្សស្រីដែលមានរដូវច្របូកច្របល់ មករដូវផ្តេសផ្តាស បរិមាណនៃឈាមរដូវតែងប្រែប្រួល។ នារីដែលមានអាការៈនេះ នឹងមានបញ្ហាក្នុងការមានកូនខ្លាំងណាស់។
- នារីដែលមានសុខភាពខ្សោយ ងាយផ្តាសាយ ព្រមទាំងមិនចូលចិត្តហាត់ប្រាណ នឹងពិបាកមានកូនខ្លាំងណាស់ ព្រោះមានតែសុខភាពរឹងមាំទេ ទើបអាចទ្រទ្រង់កូនក្នុងផ្ទៃ។
- មនុស្សស្រីដែលតែងឈឺពោះ ដៃជើងត្រជាក់ ហើយងាយនឿយហត់ខ្លាំង នោះអ្នកនឹងអាចប្រឈមមុខការពិបាកមានផ្ទៃពោះ ព្រោះស្បូនអ្នកកំពុងមានបញ្ហា ទើបធ្វើឲ្យអ្នកតែងឈឺពោះ។
- ចុងក្រោយ នារីដែលធ្លាប់ពន្លូតកូន ឬរលូតកូន ក៏មានបញ្ហាក្នុងការមានផ្ទៃពោះដែរ ព្រោះស្បូនធ្លាប់មានបញ្ហារួចហើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្ន ទើបអាចធ្វើឲ្យអ្នកមានកូនអាចនឹងសម្រេច៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)