ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីនារីដែលងាយមានកូនប្រុសណាស់។ តើមានបុគ្គលណាខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកម្តាយដែលពរពោះកូនប្រុស មានការចងចាំជាងអ្នកម្តាយដែលពរពោះកូនស្រី ព្រោះភេទរបស់កូនអាចកំណត់ការចងចាំរបស់អ្នកម្តាយ។ ដូចនេះ ប្រសិនជាពេលមានផ្ទៃពោះ ការចងចាំរបស់អ្នកខ្ពស់ជាងមុន នោះអត្រានៃការមានកូនប្រុសគឺខ្ពស់ជាងកូនស្រី។
- តាមការស្រាវជ្រាវបានឲ្យដឹងថា នារីដែលចូលចិត្តញ៉ាំស្រូវសាលីធ្វើជាអាហារពេលព្រឹក ងាយកើតបានកូនប្រុសណាស់។ ដូចនេះ ប្រសិនជាអ្នកចង់កើតបានកូនប្រុស អ្ន្កកអាចពិសារស្រូវសាលីបាន។ ប៉ុន្តែបើអ្នកចង់បានកូនស្រី អ្នកអាចបរិភោគអាហារពេលព្រឹកតាមទម្លាប់របស់អ្នក។
- ក្នុងកំឡុងពេលមានផ្ទៃពោះ បើអ្នកម្តាយប្រែជាញ៉ាំច្រើនជាងមុន នោះអត្រានៃការមានកូនប្រុសគឺខ្ពស់ ព្រោះកូនប្រុសត្រូវការអាហារច្រើនដើម្បីលូតលាស់។ ដូចនេះ បើអ្នកម្តាយមានអាការៈ៣នេះ មានន័យថា អ្នកនឹងអាចទទួលបានកូនប្រុសខ្ពស់ជាងកូនស្រី៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)