ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីលាភដែលឆ្នាំទាំងឡាយអាចនាំចូលមក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ឆ្នាំមមែ

នារីឆ្នាំមមែនេះ ក្រោយរៀបការរួច នឹងស្មោះខ្លាំង ថែមទាំងមិនតែងខ្លួនខ្លាំងទៀតផង ដោយមើលទៅគឺសមរម្យតែម្តង។ ជាពិសេស គេកើតមកគឺនាំទ្រព្យមកជាមួយ ដោយធ្វើឲ្យផ្ទះម្តាយក្មេក និងម្តាយបង្កើតអាចមានប្រាក់ខ្ពស់ចូលមកក្រោយពេលដែលរៀបការរួច។

ឆ្នាំជូត

មនុស្សស្រីឆ្នាំជូតវិញ រស់រវើកខ្លាំង ដោយក្រោយពេលដែលរៀបការរួច គេអាចនាំទ្រព្យធំចូលមកផ្ទះទាំងសងខាងបាន។ ជាពិសេស គេនឹងធ្វើឲ្យជីវភាពរបស់គេមិនខ្វះប្រាក់ចាយឡើយ។ ជាហេតុដែលធ្វើឲ្យមនោសញ្ចេតនាប្តីប្រពន្ធគឺល្អខ្លាំង។

ឆ្នាំរកា

នារីឆ្នាំរកាវិញ កើតមកមានលាភខ្ពស់មកជាមួយ។​ គេជាបុគ្គលដែលមានចិត្តត្រង់ និងមាត់លឿន។ ក្រោយពេលដែលរៀបការរួច គេពិតជាស្មោះចំពោះស្វាមី។ ថ្វីត្បិតតែគេចូលចិត្តគ្រប់គ្រងប្រាក់ ប៉ុន្តែគេអាចធ្វើឲ្យប្រាក់នេះកើនឡើងច្រើនជាងមុន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង