ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ឆ្នាំវក

បុគ្គលឆ្នាំវកនេះ មិនពេញចិត្តនឹងប្រាក់ខែរបស់ខ្លួនឡើយ ដោយខួរក្បាលគេឆ្លាត តែងរកបានចំណូលតាមវិធីផ្សេងក្រៅពីប្រាក់ខែងាប់ក្នុងមួយខែៗ។ នៅពេលដែលគេលឺនរណាម្នាក់ថាផលិតផលណាល្អ គេនឹងពុះពាររកឲ្យបាន ដើម្បីកើបប្រាក់ចំណេញចូលមក។

ឆ្នាំរោង

បុគ្គលឆ្នាំនេះ គឺមើលខ្ពស់បន្តិច ដោយគំនិតរបស់គេគឺពោរពេញទៅដោយជំនួញ។ គំនិតរកស៊ីរបស់គេគឺប្លែកជានិច្ច ដោយធ្វើឲ្យគេអាចទទួលបានផលធំពីនោះ។ ជាពិសេស គេជាបុគ្គលដែលហ៊ាននិយាយហ៊ានធ្វើ ដោយងាយរកបានលុយធំខ្លាំងណាស់។

ឆ្នាំរកា

បុគ្គលឆ្នាំរកា ជាមនុស្សដែលមិនព្រមទទួលបានប្រាក់ចំណូលទាបឡើយ ដោយគេតែងស្វែងរកមុខរបរដែលអាចធ្វើឲ្យគេអាចរកបានចំណូលខ្ពស់។ ជាពិសេស ក្នុងខួរក្បាលរបស់គេពោរពែញទៅដោយលុយ ដោយធ្វើឲ្យគេមិនព្រមចុះចាញ់នឹងវាសនាឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង