ខ្ញី ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃឱសថបុរាណរាប់ឆ្នាំមកហើយតាមរយៈសមាសធាតុសំខាន់ៗដែលវាមានផ្ទុក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយអ្នកនឹងទទួលបានអត្ថប្រយោជន៍ពីបន្លែមើមនេះទ្វេដង ប្រសិនបើព្យាយាមទទួលទានរាល់ថ្ងៃ ជាពិសេសរួមជាមួយអាហារពេលព្រឹក។ ចំពោះអ្នកដែលមិនចូលចិត្តទទួលទានខ្ញីវិញ ក៏ប្រហែលជានឹងប្ដូរចិត្តដែរក្រោយអានអត្ថបទនេះរួច! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួររួមបញ្ចូលខ្ញីក្នុងរបបអាហារពេលព្រឹក ៖

១. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

ខ្ញីជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងមេរោគបាក់តេរីដែលជួយប្រយុទ្ធប្រឆាំងនឹងរាល់បាក់តេរីបង្កគ្រោះថ្នាក់។ ប្រសិនបើអ្នកទទួលទានខ្ញីរាល់ថ្ងៃ អ្នកនឹងមិនងាយកើតជំងឺផ្ដាសាយឡើយ។ ខ្ញីក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយកម្ចាត់ការរលាកផ្សេងៗក្នុងប្រព័ន្ធប្រសាទនៃប្រព័ន្ធភាពស៊ាំ រួមបញ្ចូលទាំងសមាសធាតុសកម្មបំផុតហៅថា gingerols ជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ។

២. បំបាត់បញ្ហាផ្សេងៗទាក់ទងនឹងក្រពះ

រាល់បញ្ហាទាក់ទងនឹងក្រពះចាប់ពីហើមពោះដល់ពិបាករំលាយអាហារ គឺខ្ញីអាចជួយដោះស្រាយបានទាំងអស់។ ការទទួលទានខ្ញីក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺក្រពះពោះវៀន និងរាគរូសផងដែរ។

៣. បង្កើនសុខភាពបេះដូង

ការទទួលទានខ្ញីអាចជួយបញ្ចុះកម្រិតនៃកូឡេស្តេរ៉ូលមិនល្អដែលជាសត្រូវធំបំផុតរបស់បេះដូង។ កម្រិតនៃកូឡេស្តេរ៉ូលទាបនឹងកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម ជំងឺដាច់សសៃឈាមខួរក្បាល ជាពិសេសនោះ គឺជំងឺបេះដូង។

៤. សម្អាតបណ្ដាញចរន្តឈាមក្នុងសសៃឈាមតូចបំផុតក្នុងរាងកាយ

ការទទួលទានទឹកខ្ញីស្រស់ គឺមានប្រសិទ្ធិភាពជួយសម្អាតបណ្ដាញចរន្តឈាមក្នុងសសៃឈាមតូចៗនៃរាងកាយ រួមបញ្ចូលទាំងរន្ធឆ្អឹង ឬ​ប្រហោងឆ្អឹង (ស៊ីនុស) ដែលអាចបង្កជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយនាពេលរដូវត្រជាក់។ ប្រសិនបើអ្នកមានអារម្មណ៍ហាក់ដូចជាចង់ផ្ដាសាយ ចូរទទួលទានទឹកខ្ញី ដើម្បីទប់ស្កាត់ជាមុនមិនឲ្យធ្លាក់ខ្លួនឈឺ។

៥. កាត់បន្ថយសម្ពាធឈាម

វិធីមួយទៀតដើម្បីប្រើប្រាស់ទឹកខ្ញី គឺនៅពេលអ្នកកំពុងប្រឈមមុខនឹងបញ្ហាសម្ពាធឈាមឡើងខ្ពស់។ អ្នកអាចទទួលទានទឹកខ្ញី ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាសម្ពាធឈាមកើនឡើងខ្ពស់ ប៉ុន្តែកុំភ្លេចបន្ថែមទឹកឃ្មុំមួយចំនួនចូលផង ដើម្បីបង្កើនឱជារសស្រួលទទួលទាន។

៦. បំបាត់អាការៈចង្អោរចង់ក្អួត

មិនថាអ្នកកំពុងមានផ្ទៃពោះ ឬក៏អត់ គឺការទទួលទានខ្ញីជួយបំបាត់អាការៈចង្អោរចង់ក្អួតបានយ៉ាងប្រសើរ។

៧. ជួយអោយស្រកទម្ងន់ឆាប់រហ័ស

ខ្ញី មានសមត្ថភាពបង្កើនការរំលាយអាហារ និងពន្លឿនការដុតរំលាយអាហារក្នុងរាងកាយដែលប្រសើរបំផុតជួយក្នុងការសម្រកទម្ងន់។ ការទទួលទានខ្ញី ឬទឹកខ្ញីនៅពេលព្រឹកជួយកាត់បន្ថយចំណង់អាហារគួរឱ្យកត់សម្គាល់។

៨. កាត់បន្ថយការឈឺចាប់

ការទទួលទានទឹកខ្ញីអាចជួយកាត់បន្ថយអាការៈឈឺធ្មេញ ឈឺសន្លាក់ និងសូម្បីតែឈឺក្បាលប្រកាំង។ នេះ គឺព្រោះតែខ្ញីមានផ្ទុកសារធាតុប្រឆាំងនឹងការរលាក ហើយទប់ស្កាត់ការរលាកដែលរារាំងសសៃ
ឈាមមិនឲ្យហូរបានត្រឹមត្រូវ។ ការរលាកត្រូវបានកាត់បន្ថយ ការឈឺចាប់ក៏បាត់ទៅតាមនោះដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង