ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទ្រព្យដែលឆ្នាំទាំង៦ខាងលើ អាចនឹងទទួលបានក្រោយពេលចូលដល់ខែ៧។ តើមានអ្វីខ្លះទៅ?

ឆ្នាំម្សាញ់

អ្នកដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលមានចរិតរឹងមាំ ថែមទាំងចង់បានលទ្ធផលល្អឥតខ្ចោះទៀតផង។ នៅពេលដែលដល់ខែកក្កដាភ្លាម មិនថាអ្នកធ្វើអ្វីទេ សុទ្ធតែអាចទទួលបានទ្រព្យទាំងអស់។ ជាពិសេស អ្នកនឹងអាចបណ្តេញសំណាងអាក្រក់ចេញឲ្យអស់ ដោយធ្វើឲ្យអ្នកអាចរស់នៅយ៉ាងសប្បាយរីករាយ។

ឆ្នាំរោង

ក្នុងខែនេះ បុគ្គលដែលកើតក្នុងឆ្នាំនេះ នឹងពិបាករកចំណូលបានណាស់ ដោយជួបនឹងឧបសគ្គច្រើន។ ប៉ុន្តែនៅពេលដែលចូលដល់ខែក្រោយ អ្នកនឹងអាចប្រែខ្លួនភ្លាម ដោយអាចរកបានចំណូលខ្ពស់ដែលនឹកស្មានមិនដល់ចូលមក។

ឆ្នាំមមី

ក្នុងខែ៧ខាងមុខនេះ អ្នកនឹងអាចទទួលបានចំណូលទ្វេដងចូលមក ដោយធ្វើឲ្យអ្នកអាចរស់នៅបានយ៉ាងសុខស្រួល។ ជាពិសេស មិនថាអ្នកដើរដល់ផ្លូវណាទេ សុទ្ធតែមានលាភចាំរងចាំអ្នកជានិច្ច។

ឆ្នាំវក

ខែ៧ជាខែដែលអ្នកអាចប្រមូលបានទ្រព្យយ៉ាងច្រើនចូលមក ដោយធ្វើឲ្យអ្នកចំណេញបានច្រើនណាស់។ ជាពិសេស នៅពេលដែលផ្លូវលាភនេះបើក នឹងមិនងាយបិទវិញឡើយ។ ដូចនេះ អ្នកអាចចាប់ផ្តើមត្រៀមដើម្បីចាប់យកក្នុងខែក្រោយ។

ឆ្នាំកុរ

ក្នុងខែក្រោយ ផ្កាយសំណាងចំនួន២ នឹងរះជិតខ្លួនអ្នក ដោយជួយបំភ្លឺផ្លូវអ្នកឲ្យភ្លឺត្រចេះត្រចង់។ ដូចនេះ អ្នកអាចក្តាប់ឱកាសឲ្យជាប់ ដើម្បីនាំទ្រព្យចូលឃ្លាំង។ ជាហេតុដែលធ្វើឲ្យអ្នកមិនមានសម្ពាធក្នុងការរស់នៅឡើយ ដោយបញ្ហាសេដ្ឋកិច្ចក្នុងផ្ទះ នឹងមិនជួបនឹងបញ្ហាទៀតទេ៕

 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង