ដុំសាច់ក្នុងស្បូន មកពីពាក្យ Fibroid, Leiomyoma ឬ Myoma គឺជាដុំសាច់កើតចេញពីសាច់ដុំក្នុងស្បូនរបស់មនុស្សស្រី។ ដុំសាច់បែបនេះភាគច្រើនគឺជាដុំសាច់ស្លូតប៉ុណ្ណោះ ហើយមានតែមួយប៉ុណ្ណោះ តែក៏អាចមានច្រើនគ្រាប់ដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដុំសាច់នេះអាចមានទំហំតូចប៉ុនគ្រាប់ផ្លែប៉ោម ឬធំប៉ុនផ្លែក្រូច ប៉ុន្តែវាកម្រនឹងមានទំហំធំខ្លាំងជាងនេះណាស់។
ក្នុងចំណោមស្រ្តីម្នាក់ គឺមានឱកាសកើតដុំសាច់នេះពី ២០ ទៅ៨០ភាគរយ នៅពេលពួកគេអាយុដល់ ៥០ឆ្នាំ។ ដុំសាច់នេះភាគច្រើនកើតលើស្រ្តីវ័យ ៤០ ទៅ៥០ឆ្នាំ។ ប៉ុន្តែមិនមែនស្រ្តីទាំងអស់ដែលមានដុំសាច់នេះដឹងថាបង្ហាញរោគសញ្ញារបស់វានោះទេ។ ចំពោះស្រ្តីដែលមានអាការៈដុំសាច់ក្នុងស្បូនច្រើនតែយល់ថា ពិបាករស់ជាមួយដុំសាច់នេះណាស់។ អ្នកខ្លះមានអាការៈឈឺចាប់ និងមករដូវច្រើនៗ។ ដុំសាច់ក្នុងស្បូនក៏ដាក់សម្ពាធទៅលើប្លោកនោម ដែលជាហេតុនាំឲ្យនោមញឹកដែរ។
មានកត្តាច្រើនណាស់ដែលធ្វើឲ្យស្រ្តីម្នាក់ប្រឈមខ្លាំងនឹងការកើតដុំសាច់ក្នុងស្បូនដូចជា៖
- អាយុ ពី ៣០ ទៅ៤០ឆ្នាំ ប៉ុន្តែក្រោយពីស្រ្តីរ៉ាំងរដូវរួច វានឹងស្វិតទៅវិញដោយខ្លួនឯង
- បើសិនជាស្រ្តីម្នាក់មានម្តាយកើតដុំសាច់ក្នុងស្បូន ការប្រឈមមុខរបស់នាងនឹងទ្វេមួយជាបី
- ស្រ្តីដែលមានពូជជា អាហ្វ្រិកកាត់អាមេរិកទំនងជាងាយកើតដុំសាច់ក្នុងស្បូនជាងស្រ្តីជនជាតិស្បែកស
- ស្រ្តីដែលធាត់ៗគឺប្រឈមខ្ពស់នឹងដុំសាច់ក្នុងស្បូននេះណាស់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការដែលស្រ្តីមានទម្លាប់ញ៉ាំសាច់ក្រហមៗច្រើនៗ ជាពិសេសសាច់គោ ក៏ប្រឈមខ្ពស់នឹងការកើតដុំសាច់ក្នុងស្បូនដែរ។ ប៉ុន្តែការញ៉ាំបន្លែពណ៌បៃតងច្រើនហាក់បីដូចជាការពារនាងកុំឲ្យកើតជំងឺនេះអញ្ចឹង៕